កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តចិន BYD Co បានគ្រប់គ្រងប្រតិបត្តិការទាំងស្រុង របស់ក្រុមហ៊ុន Mercedes Benz នៅប្រទេសចិន ក្រោយទិញយកចំណែកភាគហ៊ុនដែលនៅសេសសល់ ១០%។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ការទិញយកក្រុមហ៊ុន Mercedes នេះ គឺបានបញ្ចប់ភាពជាដៃគូរកស៊ីរយៈពេល ១៣ឆ្នាំ រវាងក្រុមហ៊ុនកំពូលរថយន្តទាំង ២នៅប្រទេសចិន ស្របពេលបច្ចុប្បន្ន BYD កំពុងពង្រីកខ្លួនកាន់តែខ្លាំងលើទីផ្សាររថយន្តអគ្គិសនីទូទាំងសកលលោក។
គួររំលឹកបន្តិចថា កាលពីឆ្នាំ២០១១ ក្រុមហ៊ុន BYD បានចាប់ដៃគូជាមួយក្រុមហ៊ុន Mercedes Benz បើកប្រតិបត្តិការនៅប្រទេសចិន ដោយមានភាគហ៊ុន ៥០% រៀងៗខ្លួន តែក្រោយមកក្រុមហ៊ុន BYD បានបន្តទិញភាគហ៊ុនពីដៃគូជាបន្តបន្ទាប់ ដើម្បីពង្រីកអាជីវកម្មផ្ទាល់ខ្លួន។
ជម្រាបបន្ថែមថា បច្ចុប្បន្ន ក្រុមហ៊ុនរថយន្ត BYD គឺជាប់នៅលេខរៀងទី០៣ ជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃថ្លៃបំផុតលើលោក បន្ទាប់ពីក្រុមហ៊ុន Toyota និង Tesla ស្របពេលក្រុមហ៊ុន Mercedes Benz ជាប់នៅលេខរៀងទី០៦៕