កាលពីពេលថ្មីៗនេះ លោក Vladislav Bakalchuk ស្វាមីរបស់ស្ត្រីមានបំផុតនៅរុស្ស៊ី អ្នកស្រីTatyana Bakalchuk ត្រូវបានក្រុមប៉ូលិសចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្ម ក្រោយកើតមានហេតុការណ៍បាញ់រះនៅទីក្រុងមូស្គូ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា យ៉ាងហោចណាស់មនុស្ស ២នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍មួយនោះ ខណៈមនុស្ស ៧នាក់ទៀតរងរបួសធ្ងន់។
លោក Vladislav បានអះអាងថា នៅក្នុងហេតុការណ៍បាញ់រះក្នុងការិយាល័យរបស់លោក គឺកើតឡើងដោយសារបុគ្គលិកម្នាក់ ជាអ្នកបង្កហេតុ ដោយរូបលោកគឺកំពុងត្រៀមខ្លួនចូលប្រជុំប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ មេធាវីរបស់លោក Vladislav ក៏បានលើកឡើងដែរថា ការចោទប្រកាន់កូនក្ដីរបស់លោក ពីបទឃាតកម្ម គឺជាការចោទប្រកាន់គ្មានក្បាលគ្មានកន្ទុយ ពោលកូនក្ដីរបស់លោក គឺជាជនរងគ្រោះតែប៉ុណ្ណោះ៕