ក្រុមហ៊ុន Meta បានប្រកាសថា រាល់គណនីបណ្ដាញសង្គម Facebook និង Instagram របស់បណ្ដាញសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី នឹងត្រូវបានបិទ ក្រោយអះអាងថា ក្រុមហ៊ុនទាំងនេះបានប្រើល្បិចកល ធ្វើប្រតិបត្តិការខុសច្បាប់លើផ្លេតហ្វមរបស់ខ្លួន។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC បានឲ្យដឹងថា សេចក្ដីប្រកាសរបស់ក្រុមហ៊ុន Meta បានបង្ហាញឲ្យឃើញ នូវការរារាំងប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី ទៅកាន់លោកខាងលិច និងពិភពលោក។
បច្ចុប្បន្ន បណ្ដាញសារព័ត៌មាន ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ីរួមមាន Rossiya Segodnya និង RT ជាដើម សុទ្ធតែត្រូវបានបិទគណនីលើបណ្ដាញសង្គម Facebook, Instagram, Whatsapp និង Threads ដែលស្ថិតក្រោមការគ្រប់គ្រងពីក្រុមហ៊ុនមេ Meta Platforms៕