GM ប្រមូលរថយន្តចូលឃ្លាំងវិញ ជិតកន្លះលានគ្រឿង ក្រោយមានបញ្ហាបច្ចេកទេស

អន្តរជាតិ

ក្រុមហ៊ុន General Motors កំពុងប្រមែប្រមូលរថយន្តភីកអាប់ ៤៥០ ០០០គ្រឿង ចូលរោងចក្រវិញ នៅសហរដ្ឋអាមេរិក បន្ទាប់ពីរកឃើញនូវបញ្ហាបច្ចេកទេសមួយចំនួន ដែលអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបើកបរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា បញ្ហាដែលក្រុមហ៊ុន GM បានរកឃើញ គឺហានិភ័យនៃការលេចធ្លាយប្រេងហ្វ្រាំង និងបញ្ហាចង្កៀងភ្លើងសញ្ញាប្រកាសអាសន្ន។

ចំពោះរថយន្តដែលក្រុមហ៊ុន GM នឹងប្រមែប្រមូលមកវិញនោះ រួមមាន Chevrolet Silverado 1500, GMC Sierra 1500 សេរីឆ្នាំ២០២៣ និងម៉ូដែល Chevrolet Tahoe, Suburban, GMC Yukon, Yukon XL, Cadillac Escalade និង Escalade ESV សេរីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤។

ក្រុមហ៊ុន GM បានអះអាងថា ដោយសារតែការរកឃើញនូវបញ្ហាបច្ចេកទេសទាំងនេះទាន់ពេលវេលា ទើបមកទល់ពេលនេះមិនមានករណីគ្រោះថ្នាក់ណាមួយកើតឡើងនោះឡើយ៕