ក្រុមហ៊ុនកំពូលអ្នកមានបំផុតនៅវៀតណាម ប្រកាសពីការខាតបង់ជិត ៨០០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនរថយន្តអគ្គិសនី VinFast របស់មហាសេដ្ឋីមានបំផុតនៅវៀតណាម លោក Pham Nhat Voung បានប្រកាសពីការខាតបង់ប្រហែល ៧៧០លានដុល្លារ នៅត្រីមាសទី២ បើទោះជាប្រាក់ចំណូលមានការកើនឡើងក្ដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការឲ្យដឹងពីគេហទំព័រ Reuters បានបង្ហាញថា ប្រាក់ចំណូលប្រចាំត្រីមាសទី២ របស់ក្រុមហ៊ុន VinFast មានកំណើន ២៧% តែក្រុមហ៊ុនវៀតណាមនេះនៅតែជួបភាពខាតបង់ ដ៏ច្រើនសន្ធឺក។

ការខាតបង់ដ៏ធំរបស់ក្រុមហ៊ុនរថយន្តមួយនេះ គឺបណ្ដាលមកពីការពង្រីកវិសាលភាពក្រុមហ៊ុននៅក្រៅប្រទេស គួបផ្សំការជួសជុលរថយន្តជាច្រើនម៉ឺនគ្រឿង ដែលមានបញ្ហា ក៏ដូចជាការប្ដឹងផ្ដល់កន្លងមកជាដើម។

សូមជម្រាបដែរថា ក្រុមហ៊ុន VinFast គឺជាអ្នកផលិតរថយន្តអគ្គិសនីធំបំផុតនៅវៀតណាម ហើយបច្ចុប្បន្នកំពុងជ្រៀតខ្លួន ចូលប្រជែងលើទីផ្សារអន្តរជាតិ ជាពិសេសគឺនៅសហរដ្ឋអាមេរិក៕