ក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស Samsung បានប្រកាសពីគម្រោងវិនិយោគ ដែលមានតម្លៃ ១,៨ពាន់លានដុល្លារ នៅក្នុងរោងចក្រមួយកន្លែង នៃភាគខាងជើងប្រទេសវៀតណាម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការបណ្ដាក់ទុនថ្មីពីក្រុមហ៊ុន Samsung នឹងផ្ដោតសំខាន់លើការផលិតអេក្រង់ OLED សម្រាប់យានយន្ត និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ។
រោងចក្រថ្មីរបស់ក្រុមហ៊ុន Samsung នឹងលេចរូបរាងនៅក្នុងសួនឧស្សាហកម្ម Yen Phong នៅក្នុងខេត្ត Bac Ninh ភាគខាងកើតនៃទីក្រុងហាណូយ និងស្ថិតនៅក្បែររោងចក្រ Samsung មួយដែលមានស្រាប់នៅទីនោះ។
គួររំលឹកដែរថា បច្ចុប្បន្ន Samsung មានរោងចក្រចំនួន ៦កន្លែងនៅក្នុងប្រទេសវៀតណាម និងមានការវិនិយោគសរុបនៅទីនោះ ប្រមាណ ២២,៤ពាន់លានដុល្លារ៕