ក្រុមហ៊ុនខ្នាតយក្សតៃវ៉ាន់ TSMC និងក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតលើលោក Samsung Electronics បានជជែកគ្នា ពីគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបមួយ ដែលមានតម្លៃលើសពី ១០០ពាន់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា គម្រោងការណ៍ដ៏ធំសម្បើមនេះ មានផែនការសាងសង់នៅប្រទេសអារ៉ាប់រួម ជាមួយគោលបំណងកែប្រែទីនោះ ឲ្យក្លាយជាទីផ្សារបន្ទះឈីបធំបំផុតមួយលើពិភពលោក។
គួររំលឹកដែរថា បើនិយាយពីវិស័យផលិតបន្ទះឈីប ក្រុមហ៊ុនតៃវ៉ាន់ TSMC ឈរនៅលំដាប់លេខរៀងទី២ ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក ជាមួយមូលធនទីផ្សារ ៩០២ពាន់លានដុល្លារ ស្របពេល Samsung ជាប់នៅលេខរៀងទី៥ ជាមួយមូលធនទីផ្សារ ៣១០ពាន់លានដុល្លារ៕