នៅក្នុងសតវត្សទី២១ វិស័យបច្ចេកវិទ្យាកំពុងតែមានភាពរីកចម្រើនគួរឲ្យកត់សំគាល់ ដោយក្នុងនោះទូរសព្ទឆ្លាតវៃក៏កំពុងតែវិវត្តិនូវបច្ចេកវិទ្យាឥតឈប់ឈរ ដោយធ្វើយ៉ាងណាត្រៀមខ្លួនឲ្យបានរួចរាល់ ទប់ទល់ឬប្រណាំងប្រជែងជាមួយដៃគូបដិបក្ខឲ្យបានសាកសមបំផុត។ ភាពរីកចម្រើន និងការប្រកួតប្រជែងដូច្នេះ ពឹតណាស់ទាមទារឲ្យក្រុមហ៊ុននីមួយៗ មានសុខភាពអាជីវកម្មល្អ គំនិតបង្កើតថ្មី ហើយជាពិសេសការគ្រប់គ្រងដែលមានភាពឆ្លាតវៃ និងមានស្មារតីក្នុងនាមជាថ្នាក់ដឹកនាំ អាចកាច់ចង្កូតក្រុមហ៊ុនទៅសម្រេចជោគជ័យបាន។

នៅក្នុងវិស័យបច្ចេកវិទ្យាស្មាតហ្វូនយើងនេះ មានក្រុមហ៊ុនច្រើនណាស់នៅលើទីផ្សារ ប៉ុន្តែហាក់បីដូចជាសង្កេតឃើញមានតែក្រុមហ៊ុនចំនួន១០ប៉ុណ្ណោះ ដែលមានភាពលេចធ្លោជាងគេ និងមានថ្នាក់ដឹកនាំជាន់ខ្ពស់ ឬជានាយកប្រតិបត្តិកំពុងកាច់ចង្កូតក្តោងអាជីវកម្មពោរពេញទៅដោយសក្តានុពល៖
១. ក្រុមហ៊ុន Samsung មានលោក Lee Jae-yong ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៩,២ពាន់លានដុល្លារ

២. ក្រុមហ៊ុន Apple មានលោក Tim Cook ជានាយកប្រតិបត្តិ ដោយបច្ចប្បន្នមានទ្រព្យប្រមាណ ២,២ពាន់លានដុល្លារ

៣. ក្រុមហ៊ុន Huawei មានលោក Ren Zhengfei ជាស្ថាបនិក និងជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ១ពាន់លានដុល្លារ

៤. ក្រុមហ៊ុន Xiaomi មានលោក Lei Jun ជាស្ថាបនិក និងជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ១៦,៨ពាន់លានដុល្លារ

៥. ក្រុមហ៊ុន Vivo មានលោក Shen Wei ជាស្ថាបនិក និងជានាយកប្រតិបត្តិ បច្ចុប្បន្នរូបលោកមានទ្រព្យប្រមាណ ២ពាន់លានដុល្លារ

៦. ក្រុមហ៊ុន Motorola មានលោក Greg Brown ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ២,០៩ពាន់លានដុល្លារ

៧. ក្រុមហ៊ុន Lenovo មានលោក Yang Yuanqing ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ១,១ពាន់លានដុល្លារ

៨. ក្រុមហ៊ុន LG មានលោក Koo Kwang-mo ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ១,៨ពាន់លានដុល្លារ

៩. ក្រុមហ៊ុន Nokia មានលោក Pekka Lundmark ជានាយកប្រតិបត្តិ ខណៈទ្រព្យសម្បត្តិរបស់រូបលោកមិនមានទិន្នន័យច្បាស់ការនោះទេ តែដឹងត្រឹមថាលោកទទួលបានប្រាក់បៀវត្សប្រមាណជា ២,៤លានដុល្លារក្នុងមួយឆ្នាំ

១០. ក្រុមហ៊ុន Oppo មានលោក Tony Chen ជានាយកប្រតិបត្តិ តែមិនមានព័ត៌មានច្បាស់ការណាមួយបញ្ជាក់ពីទ្រព្យរបស់លោកឡើយ៕
