កំពូលអ្នកមានបំផុតប្រចាំទ្វីបអាហ្វ្រិក គ្រោងបើកការិយាល័យដំបូង នៅក្នុងទីក្រុងឌុយបៃ

អន្តរជាតិ

មហាសេដ្ឋីនីហ្សេរីយ៉ា លោក Aliko Dangote កំពុងរៀបផែនការក្នុងការបង្កើតការិយាល័យគ្រួសារមួយ ក្នុងទីក្រុងឌុយបៃ ដោយនេះមានន័យថាលោកនឹងចូលរួមជាមួយបុគ្គលដែលមានទ្រព្យសម្បត្តិដ៏ច្រើនបំផុតផ្សេងទៀត ដែលបានសម្រុកទៅកាន់ទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅប៉ែកមជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



ជាមួយនឹងទ្រព្យសម្បត្តិសរុបជាង ១៣ពាន់លានដុល្លារ លោក Dangote ជាប់តំណែងជាមហាសេដ្ឋីមានដាច់គេក្នុងទ្វីបអាហ្រ្វិក និងជាមហាសេដ្ឋីលំដាប់ទី១៦៨ នៅលើពិភពលោក ផងដែរ។ តាមរយ:ទ្រព្យដ៏ច្រើននេះ គឺលោករកបានពីការបើក្រុមហ៊ុនលក់ទំនិញសំខាន់ៗ ដូចជាស៊ីម៉ងត៍ និងស្ករ ហើយថ្មីៗនេះលោកក៏បានបន្តបើករោងចក្រចម្រាញ់ប្រេងតម្លៃ ២០ពាន់លានដុល្លារមួយបន្ថែមទៀត ផងដែរ។

ក្នុងបទសម្ភាសមួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក Dangote បានបង្ហើបឲ្យដឹងថាការបើកការិយាល័យគ្រួសារដំបូងរបស់ខ្លួន នៅទីក្រុងឌុយបៃនេះ គឺដើម្បីស្វែងរកការវិនិយោគជាសកល និងធ្វើចម្រុះកម្មទៅលើការកាន់កាប់អាជីវកម្មរបស់ក្រុមហ៊ុនខ្លួន។

ជម្រាបជូនផងដែរថា ជុំវិញការសម្រេចចិត្តបើកការិយាល័យរបស់លោក Dangote នេះ ហាក់កំពុងឆ្លុះបញ្ចាំងពីការអំពាវនាវដែលកំពុងកើនឡើងរបស់រដ្ឋាភិបាលទីក្រុងឌុយបៃ សម្រាប់មហាសេដ្ឋី និងក្រុមហ៊ុនវិនិយោគបរទេសធំៗជាច្រើន ដោយសាររបបពន្ធអំណោយផល អត្រាឧក្រិដ្ឋកម្មទាប និងទីតាំងងាយស្រួលដែលស្ថិតនៅចំណុចប្រសព្វនៃទ្វីប និងតំបន់ពេលវេលាជាច្រើន៕