តម្លៃអង្ករនាំចេញរបស់ថៃ ធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេលជាងមួយឆ្នាំ

អន្តរជាតិ

តម្លៃនាំចេញអង្កររបស់ប្រទេសថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ១៤ខែចុងក្រោយ គិតនៅត្រឹមសប្តាហ៍នេះ ដោយសារតែរងសម្ពាធពីតម្រូវការទន់ខ្សោយ និងការប្រកួតប្រជែងតម្លៃពីប្រទេសនាំចេញអង្ករផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អង្ករប្រភេទបាក់ ៥% របស់ថៃ បច្ចុប្បន្នមានតម្លៃ ៥៦០ដុល្លារ ក្នុងមួយតោន ដែលជាកម្រិតទាបបំផុត គិតចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ មក និងធ្លាក់ចុះពី ៥៦៥ដុល្លារ កាលពីសប្តាហ៍មុន។

បើតាមពាណិជ្ជករម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បាននិយាយកាលពីថ្ងៃទី២៦ ខែកញ្ញាថា ការធ្លាក់ចុះនៃប្រាក់បាត គឺជាកត្តាដ៏ចម្បងមួយដែលធ្វើឲ្យតម្លៃអង្ករបន្តធ្លាក់ចុះ។

ទន្ទឹមនឹងនេះដែរ អង្ករបាក់ ៥% របស់វៀតណាមវិញ ត្រូវបានផ្តល់ជូនក្នុងតម្លៃ ៥៦៥ ដុល្លារក្នុងមួយតោន នៅថ្ងៃទី២៦ ខែកញ្ញា ពោលគឺបានធ្លាក់ចុះពីតម្លៃប្រហែល ៥៨០ដុល្លារ លពីសប្តាហ៍មុន។ នេះបើយោងតាមសមាគមអាហារវៀតណាម។

ជម្រាបជូនថា ពាណិជ្ជករម្នាក់ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ បាននិយាយថា តម្លៃអង្កររបស់ខ្លួន បានធ្លាក់ចុះដោយសារតែមានការប្រកួតប្រជែងពីអ្នកផ្គត់ផ្គង់ផ្សេងទៀត ដូចជាប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ា ជាដើម៕