លោក Shigeru Ishiba មានប្រវត្តិធ្លាប់ជារដ្ឋមន្ត្រីដល់ទៅ២ក្រសួង មុនពេលក្លាយជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន

អន្តរជាតិ

ក្រោយពីលោក Fumio Kishida ប្រកាសក្តែងៗសម្រេចដើរចេញពីតួនាទីជានាយករដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែកញ្ញានេះ លោក Shigeru Ishiba អតីតរដ្ឋមន្ត្រីការពារជាតិ ត្រូវបានបក្សកាន់អំណាច សម្រេចបោះឆ្នោតតែងតាំងលោកជាប្រធានបក្សថ្មី និងក៏ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹមនឹងនោះ បើក្រឡេកមកមើលពីប្រវត្តិត្រួសៗរបស់នាយករដ្ឋមន្ត្រីថ្មីរូបនេះវិញក៏មិនធម្មតា ខណៈឯការសិក្សារៀនសូត្រក៏មិនចាញ់អតីតនាយករដ្ឋមន្ត្រីជប៉ុនមុនៗដូចគ្នា។

ផ្អែកតាមគេហទំព័រ Wikipedia លោក Shigeru Ishiba បច្ចុប្បន្នមានវ័យ ៦៧ឆ្នាំ (កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៥៧)គឺជាអ្នកនយោបាយចាស់វស្សា ដែលបម្រើការជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) នាពេលបច្ចុប្បន្ន។ បុរសរូបនេះក៏ជាសមាជិកសភាតំណាងរាស្ត្រ តាំងពីឆ្នាំ១៩៨៦ ហើយបានបម្រើការជារដ្ឋមន្ត្រីក្រសួងការពារជាតិពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ និងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០០៩ ព្រមទាំងធ្លាប់ជាអគ្គលេខាធិការរបស់បក្ស LDP ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ ផងដែរ។

ងាកមកចាប់អារម្មណ៍នឹងប្រវត្តិការសិក្សា លោក Shigeru Ishiba ធ្លាប់បានបញ្ចប់ការសិក្សានៅកម្រិតអនុវិទ្យាល័យ Tottori University ហើយបន្តការសិក្សានៅវិទ្យាល័យ Keio Senior High School រួចបន្តដល់សាកលវិទ្យាល័យ Keio University ក្នុងទីក្រុងតូក្យូ ដោយជ្រើសរើសយកជំនាញច្បាប់។

សូមជម្រាបជូនថា លោក Shigeru Ishiba កើតនៅក្នុងគ្រួសារជាអ្នកនយោបាយ ដែលមានឳពុកឈ្មោះ Jiro Ishiba ធ្លាប់ជាអតីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានម្តាយជាគ្រូបង្រៀន៕