ដឹងទេ ក្រុមហ៊ុនទាំង១០ នេះហើយមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក

អន្តរជាតិ

ក្នុងដំណើរនៃការវិវឌ្ឍរបស់សេដ្ឋកិច្ចពិភពលោក ក្រុមហ៊ុនធំៗជាច្រើនបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍របស់អ្នកវិនិយោគ និងអ្នកលេងទីផ្សារ ខណៈក្រុមហ៊ុនទាំងនោះត្រូវបានសង្កេតឃើញថា ភាគច្រើនរកស៊ីទៅលើវិស័យបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក ប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រេង និងឧស្ម័នជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាបើផ្អែកតាមការចុះផ្សាយពី Forbes India បានឲ្យដឹងថា ខាងក្រោមនេះ គឺជាក្រុមហ៊ុនកំពូលទាំង១០ មានតម្លៃទីផ្សារថ្លៃបំផុតនៅលើពិភពលោក គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ៖

  1. ក្រុមហ៊ុន Apple មានតម្លៃទីផ្សារប្រមាណ ៣,៤៤១ទ្រីលានដុល្លារ
  2. ក្រុមហ៊ុន Microsoft មានតម្លៃទីផ្សារប្រមាណ ៣,២២១ទ្រីលានដុល្លារ
  3. ក្រុមហ៊ុន Nvidia មានតម្លៃទីផ្សារប្រមាណ ៣,០២៩ទ្រីលានដុល្លារ
  4. ក្រុមហ៊ុន Amazon មានតម្លៃទីផ្សារប្រមាណ ២,០២០ទ្រីលានដុល្លារ
  5. ក្រុមហ៊ុន Alphabet (Google) មានតម្លៃទីផ្សារប្រមាណ ១,៧៨៩ទ្រីលានដុល្លារ
  6. ក្រុមហ៊ុន Saudi Aramco មានតម្លៃទីផ្សារប្រមាណ ១,៧៨៩ទ្រីលានដុល្លារ
  7. ក្រុមហ៊ុន Meta Platforms មានតម្លៃទីផ្សារប្រមាណ ១,៤៣៧ទ្រីលានដុល្លារ
  8. ក្រុមហ៊ុន Berkshire Hathaway មានតម្លៃទីផ្សារប្រមាណ ៩៧៥,៥៨ពាន់លានដុល្លារ
  9. ក្រុមហ៊ុន TSMC មានតម្លៃទីផ្សារប្រមាណ ៩៤៥,៦៨ពាន់លានដុល្លារ
  10. ក្រុមហ៊ុន Eli Lilly មានតម្លៃទីផ្សារប្រមាណ ៨៣២,៤៩ពាន់លានដុល្លារ៕