បើទោះបីតួនាទីជាមេដឹកនាំប្រទេសមួយ ហាក់មិនបានផ្តល់ប្រាក់ឈ្នួលច្រើន ដូចទៅនឹងតំណែងជា CEO នៃបណ្តាក្រុមហ៊ុនធំៗក៏ដោយ តែក៏មានមេដឹកនាំប្រទេសមួយចំនួនដែលទទួលបានប្រាក់ខែខ្ពស់បំផុត ដោយផ្នែកតាមការងាររបស់ពួកគេពាក់ព័ន្ធនឹងភាពតានតឹង ឬស្មុគស្មាញជាច្រើន ដែលតម្រូវឲ្យពួកគេធ្វើការសម្រចចិត្តដ៏លំបាកជារៀងរាល់ថ្ងៃ។
ជាក់ស្តែងខាងក្រោមនេះ ជាមេដឹកនាំទាំង១០ ដែលមានប្រាក់ខែប្រចាំឆ្នាំខ្ពស់ជាងគេបំផុត នៅក្នុងឆ្នាំ២០២៤ នេះ៖
១.លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ទទួលបានប្រាក់ខែប្រចាំឆ្នាំ ១,៦លានដុល្លារ
២.លោក John Lee Ka-chiu នាយកប្រតិបត្តិហុងកុង ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៦៩៥ ០០០ដុល្លារ
៣.លោកស្រី Viola Amherd ប្រធានាធិបតីស្វីស ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៥៣០ ០០០ដុល្លារ
៤.លោក Joe Biden ប្រធានាធិបតីអាមេរិក ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៤០០ ០០០ដុល្លារ
៥.លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៣៩០ ០០០ដុល្លារ
៦.លោក Olaf Scholz អធិការបតីអាឡឺម៉ង់ ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៣៦៧ ០០០ដុល្លារ
៧.លោកស្រី Ursula von der Leyen ប្រធានសហភាពអឺរ៉ុប ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៣៦៤ ០០០ដុល្លារ
៨.លោក Karl Nehammer អធិការបតីអូទ្រីស ទទួលបានប្រាក់ខែប្រចាំឆ្នាំ ៣០៧ ០០០ដុល្លារ
៩.លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ទទួលបានប្រាក់ខែប្រចាំឆ្នាំ ២៩២ ០០០ដុល្លារ
១០.លោក Christopher Luxon នាយករដ្ឋមន្ត្រីនូវែលសេឡង់ ទទួលបានប្រាក់ខែប្រចាំឆ្នាំ ២៨៨ ០០០ដុល្លារ៕