អតីតរដ្ឋមន្ត្រីសិង្ហបុរី ត្រូវតុលាការកាត់ទោសជាប់ពន្ធនាគារ ១២ខែពាក់ព័ន្ធអំពើពុករលួយ

អន្តរជាតិ

សារព័ត៌មានធំៗជាច្រើនបានចុះផ្សាយថា កាលពីថ្ងៃទី៣ ខែតុលា អតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរីមួយរូប ត្រូវបានតុលាការសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ខែពីបទទទួលសំណូកសូកប៉ាន់ និងបទរារាំងដល់ដំណើរការយុត្តិធម៌ ក្នុងសំណុំរឿងពុករលួយដ៏ល្បីល្បាញបំផុតក្នុងជួររដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Subramaniam Iswaran ត្រូវបានគេស្គាល់ថាជាអតីតរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនសិង្ហបុរីនោះ បានទទួលរងនូវការចោទប្រកាន់សរុបចំនួន ៣៥ករណីនៅឆ្នាំនេះ ដោយលើកដំបូងត្រូវបានរងការចោទប្រកាន់ចំនួន ២៧ករណី ហើយលើកទីពីរចំនួន ៨ករណីបន្ថែមទៀត ខណៈក្នុងនោះភាគច្រើនគឺសុទ្ធសឹងតែពាក់ព័ន្ធនឹងការទទួលយកសំណូកក្នុងនាមខ្លួនជាមន្ត្រីសាធារណៈ បទល្មើសក្រោមរូបភាពអំពើពុករលួយ និងរារាំងដំណើរការយុត្តិធម៌។​

សូមជម្រាបថា ដោយផ្អែកតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រីបានបង្ហាញថា លោក Iswaran បានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងជាសមាជិកនៃគណបក្សសកម្មភាពប្រជាជន ដែលជាបក្សកំពុងកាន់អំណាចសព្វថ្ងៃកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤៕