មកស្គាល់យន្តហោះឯកជនតម្លៃទាបរបស់ Honda សម្រាប់អ្នកមានចំណូលខ្ពស់មួយចំនួន អាចពិចារណាបាន

អន្តរជាតិ

ជាទូទៅបើនិយាយដល់យន្តហោះឯកជន គឺមានតែលំដាប់សេដ្ឋីប៉ុណ្ណោះ ដែលមានលទ្ធផលក្នុងការទិញយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រោះថាយន្តឯកជននីមួយៗសុទ្ធតែមានតម្លៃដល់ទៅខ្ទង់រាប់សិបលានដុល្លារឯណោះ នៅក្នុងពេលបច្ចុប្បន្ននេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែទន្ទឹមនឹងនោះ មិនមែនសុទ្ធតែគ្រប់យន្តឯកជនទាំងអស់មានតម្លៃថ្លៃរហូតដល់ធ្វើឲ្យអ្នកមានប្រាក់ចំណូលខ្ពស់មួយចំនួន គ្មានលទ្ធភាពក្នុងការទិញយកមកប្រើប្រាស់នោះឡើយ។ ជាក់ស្តែងដូចជាយន្តហោះឯកជនរបស់ក្រុមហ៊ុន Honda គឺត្រូវបានផលិតឡើងមក ជាមួយនឹងតម្លៃសមរម្យបំផុត បើធៀបទៅនឹងយន្តហោះឯកជនរបស់ក្រុមហ៊ុនផ្សេងទៀត។

យន្តហោះខ្នាតតូចរបស់ក្រុមហ៊ុន Honda ដែលមានឈ្មោះថា HA-420 ត្រូវបានរចនាឡើងយ៉ាងពិសេស ដោយអាចទ្រទ្រង់ទម្ងន់បានរហូតដល់ទៅ ៥ តោន និងអាចហោះហើរបានឆ្ងាយបំផុតដល់ជិត ៣ ០០០ គីឡូម៉ែត ជាមួយល្បឿនលឿនបំផុតដល់ទៅ ៧៧០ គឺឡូម៉ែត/ម៉ោង។

យន្តហោះឯកជនខ្នាតតូចប្រភេទនេះ អាចផ្ទុកអ្នកដំណើរបានរហូតដល់ប្រាំនាក់ បូករួមទាំងអ្នកបើកបរម្នាក់ និងត្រូវបានរចនាឡើងជាមួយនឹងការបំពាក់ប្រព័ន្ធបបច្ចេកវិទ្យាទំនើបៗជាច្រើន រួមទាំងប្រព័ន្ធអាកាសចរណ៍ Garmin G3000 ដែលធ្វើឲ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកបើក និងអ្នករួមដំណើរ ផងដែរ។

សម្រាប់យន្តឯកជនខ្នាតតូចរបស់ក្រុមហ៊ុន Honda ប្រភេទនេះ គឺមានតម្លៃចាប់ពី ៤,៨លានដុល្លារ រហូតដល់ ៦លានដុល្លារ គឺអាស្រ័យលើប្រភេទ និងលក្ខណ:ពិសេសដែលអ្នកត្រូវការបន្ថែម៕