ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បានដឹកដៃភរិយាលោកស្រី Priscilla Chan ទៅកែរថយន្តមួយគ្រឿងម៉ូឌែល Porsche Cayenne Turbo GT នៅការ៉ាស់ឡានមួយកន្លែង។

តាមរយៈទំព័រហ្វែសប៊ុកផ្លូវការរបស់មហាសេដ្ឋី Mark Zuckerberg លោកថា ប្រពន្ធរបស់ខ្លួន Priscilla ចង់បានរថយន្តតួវែង (Minivan) សម្រាបធ្វើដំណើរ ដូច្នេះហើយបានជាលោកសម្រេចចិត្តយករថយន្តម៉ូឌែល Porsche Cayenne Turbo GT ដែលមានស្រាប់កែចេញទៅជារថយន្តប្រភេទ Minivan វិញ។

បន្ថែមពីនោះ លោកក៏បានអរគុណដល់ក្រុមហ៊ុន Porsche និងការ៉ាស់កែរថយន្តល្បីឈ្មោះ West Coast Customs ដែលបានសហការ ជួយឲ្យរថយន្តមួយនេះលេចចេញជារូបរាងឡើង។
សូមជម្រាបជូនថា លោក Mark Zuckerberg គឺជាមហាសេដ្ឋីមានបំផុតលំដាប់ទី៣ នៅលើពិភពលោក ដោយមានទ្រព្យរហូតដល់ ២០៦ពាន់លានដុល្លារ នេះបើផ្អែកតាមទស្សនាវដ្តីនិយាយពីអ្នកមាន Forbes ៕
