ក្រុមហ៊ុន Chevron សម្រេចលក់ទ្រព្យសកម្មទាំងអស់របស់ខ្លួន នៅកាណាដាក្នុងតម្លៃ ៦,៥ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនថាមពល Chevron កំពុងលក់ទ្រព្យសកម្មទាំងអស់របស់ខ្លួន នៅក្នុងគម្រោងអណ្តូងប្រេង Athabasca Oil Sands Project ទៅឲ្យក្រុមហ៊ុន Canadian Natural Resources Ltd (CNRL) គ្រប់គ្រង ក្នុងតម្លៃប្រមាណ ៦,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងជាសាច់ប្រាក់សុទ្ធនេះ នឹងធ្វើឲ្យ CNRL ដែលជាអ្នកផលិតប្រេង និងឧស្ម័នឯករាជ្យដ៏ធំបំផុតមួយនៅក្នុងពិភពលោក ទទួលបានសិទ្ធិកាន់កាប់ ៩០% នៃគម្រោងបូមប្រេង Athabasca ខណៈក្រុមហ៊ុន Shell កាន់កាប់ភាគហ៊ុនដែលនៅសេសសល់។

ក្រុមហ៊ុន CNRL បាននិយាយទៀតថា រួមជាមួយទ្រព្យសកម្មដែលមាននៅក្នុងគម្រោងបូមប្រេង Duvernay ដែលជាបុត្រសម្ព័ន្ធរបស់ Athabasca ផងនោះ វានឹងជួយបន្ថែមចំនួនផលិតដល់ ១២២ ៥០០ បារ៉ែលក្នុងមួយថ្ងៃ នៃគោលដៅផលិតសរុបរបស់ខ្លួន នៅឆ្នាំ២០២៥ ខាងមុខ។

ជាមួយគ្នានេះ លោក Scott Stauth នាយកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន បាននិយាយនៅក្នុងសន្និសិទមួយកាលពីថ្ងៃចន្ទថា ជាមួយកិច្ចព្រមព្រៀងដ៏ធំនេះ នឹងអនុញ្ញាតឲ្យ CNRL ស្វែងរកប្រសិទ្ធភាព និងបង្កើនប្រសិទ្ធភាពផលិតកម្មរបស់ខ្លួនកាន់តែច្រើនបន្ថែមទៀត នៅក្នុងតំបន់ ខណ:ការវិនិយោគបន្ថែមអាចនឹងកើនដល់ ៤០០លានដុល្លារ នៅឆ្នាំក្រោយ៕