ក្រុមហ៊ុនអាណាចក្របច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង Samsung Electronics បានឃើញនូវប្រាក់ចំណេញក្នុងត្រីមាសទីបីរបស់ខ្លួនមានចំនួន ៦,៧ពាន់លានដុល្លារ បើធៀបទៅនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNBC ។

ប្រាក់ចំណេញប្រតិបត្តិការបឋមរបស់ Samsung បានកើនឡើងដល់ចំនួន ៩,១ទ្រីលានវ៉ុន (៦,៧ពាន់លានដុល្លារ) ក្នុងត្រីមាសទីបី ដែលរាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា ពោលកើនឡើងដល់ទៅ២៧៤,៥% បើធៀបនឹងត្រីមាសទីបីដូចគ្នាកាលពីឆ្នាំមុន។ យ៉ាងណាក៏ដោយ ប្រាក់ចំណេញនេះគឺខុសពីក្តីរំពឹងទុករបស់ទីផ្សារ ដែលធ្លាប់បានព្យាការណ៍ថានឹងទទួលបានចំនួន ៧,៧ពាន់លានដុល្លារ។
សូមជម្រាបថា Samsung គឺជាក្រុមហ៊ុនផលិតអង្គចងចាំ (Memory Chip) ឈានមុខគេនៅលើពិភពលោក ដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងឧបករណ៍ជាច្រើនដូចជា កុំព្យូទ័រ, Servers និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ខណៈក្រុមហ៊ុនមួយនេះក៏ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតទូរសព្ទស្មាតហ្វូនដ៏ធំបំផុតលំដាប់ទីពីរនៅលើពិភពលោកផងដែរ៕