ទីផ្សារអចលនទ្រព្យចិន ហាក់បង្ហាញ​ភាព​វិជ្ជមានឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការជំរុញជាច្រើន

អន្តរជាតិ

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានបង្ហាញឲ្យដឹងថា ការលក់ផ្ទះរបស់ប្រទេសចិន បានកើនឡើង ក្នុងអំឡុងថ្ងៃឈប់សម្រាកបុណ្យជាតិ បន្ទាប់ពីរដ្ឋាភិបាល បានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញទីផ្សារអលចនទ្រព្យ ចាប់តាំងពីខែកញ្ញាមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលនយោបាយជាច្រើន រួមទាំងការកាត់បន្ថយអត្រាការប្រាក់ និងអត្រាកម្ចីទិញផ្ទះ ត្រូវបានដាក់ចេញនៅឆ្នាំនេះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដែលត្រូវបានចាត់ទុកថាជា​សសរ​ស្តម្ភ​ដ៏សំខាន់សម្រាប់សេដ្ឋកិច្ច។

គួរឲ្យដឹងថា អំឡុងពេលឈប់សម្រាកនៃថ្ងៃបុណ្យជាតិចិន កាលពីដើមខែតុលានេះ ប្រជាជនក្នុងតំបន់បានសម្រុកទៅមើលផ្ទះគម្រូនៅទូទាំងប្រទេស ដោយនេះ​បានឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អតិថិជនមានទំនុកចិត្តក្នុងទិញ​អចលនទ្រព្យឡើងវិញ ខណៈការ​លក់​ផ្ទះ​នៅ​តាម​ទីតាំង​ជា​ច្រើន​មានកំណើនតួលេខ​ខុស​គ្នាៗ។

យោងតាមសារព័ត៌មាន CCTV បានបានបង្ហាញឲ្យដឹងទៀតថា ទីក្រុងជាង ៥០ នៅក្នុងប្រទេស បានដាក់ចេញនូវគោលនយោបាយដើម្បីជំរុញទីផ្សារអចលនទ្រព្យ ខណៈពេលដែលក្រុមហ៊ុនអលចនទ្រព្យជាង ១០០០ បានធ្វើការផ្សព្វផ្សាយគម្រោងរបស់ខ្លួន ជិត ២០០០ គម្រោង ក្នុងអំឡុងពេលនៃថ្ងៃឈប់សម្រាកនេះ៕