ក្រុមហ៊ុនអ្នកមានបំផុតមួយនៅអាស៊ី កំពុងចរចាទិញក្រុមហ៊ុនស៊ីម៉ងត៍នៅឥណ្ឌា ក្នុងតម្លៃជាង ១ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមការចុះផ្សាពីកាសែត Economic Times បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ក្រុមហ៊ុន Adani Group របស់មហាសេដ្ឋីកំពូលនៅអាស៊ី លោក Gautam Adani កំពុងចរចាជាមួយក្រុមហ៊ុន​ស៊ីម៉ងត៍​អាល្លឺម៉ង់ Heidelberg Materials នៅក្នុងប្រទេសឥណ្ឌា សម្រាប់កិច្ចព្រមព្រៀងទិញ-លក់មួយ ដែលមានតម្លៃប្រហែល ១,២ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនដឹកនាំដោយ លោក Adani នេះ បានបោះជំហានចូលរកស៊ីក្នុងឧស្សាហកម្មស៊ីម៉ងត៍របស់ប្រទេសឥណ្ឌាជាលើកដំបូង ក្នុងឆ្នាំ២០២២ ជាមួយនឹងការទិញយកក្រុមហ៊ុនក្នុងស្រុក Holcim និងបានបន្តទិញយកក្រុមហ៊ុនផលិតស៊ីម៉ងត៍ជាច្រើនផ្សេងទៀត ចាប់តាំងពីពេលនោះមក ដើម្បីដណ្តើមចំណែកទីផ្សារធំ នៅក្នុងស្រុក។

ទន្ទឹមនឹងនេះ តាមការចុះផ្សាយពី Hindu BusinessLine បានរាយការណ៍ថាទាំងក្រុមហ៊ុន UltraTech និង IPO-bound JSW Cement ក៏ស្ថិតក្នុងការប្រកួតប្រជែងជាមួយ Adani Group ដើម្បីទិញយកក្រុមហ៊ុន Heidelberg Cement India មកគ្រប់គ្រង ផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុន Heidelberg Materials បានចូលប្រទេសឥណ្ឌាជាលើកដំបូង ក្នុងឆ្នាំ២០០៦ ជាមួយនឹងការទិញយករោងចក្រផលិតស៊ីម៉ង់ត៍ក្នុងស្រុកជាបន្តបន្ទាប់ ឥឡូវនេះមានពួកគេមានរោងចក្រធំៗសរុបចំនួន៤ ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ បានចំនួន ១២,៦លានតោន៕