អាមេរិក ចោទចិនថាកំពុងធ្វើឲ្យខូតតម្លៃទីផ្សារសកល ក្រោយផលិតលីចូមច្រើនលើសលប់ពេក

អន្តរជាតិ

មន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់ បាននិយាយថា ក្រុមហ៊ុនផលិតរ៉ែលីចូមរបស់ប្រទេសចិន កំពុងតែធ្វើឲ្យជន់លិចទីផ្សារពិភពលោក ជាមួយនឹងការផលិតដ៏ច្រើនលើសលប់ ដែលជាហេតុបណ្តាលឲ្យតម្លៃលោហៈធាតុដ៏សំខាន់នេះ ធ្លាក់ចុះតម្លៃខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Jose Fernandez អនុលេខាធិការផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ប្រចាំនៅក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីដើមសប្តាហ៍នេះថា ប្រទេសចិនកំពុងផលិតលីចូមច្រើនជាងតម្រូវការរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។

គួរឲ្យដឹងផងដែរថា កន្លងមកសហភាពអឺរ៉ុប ធ្លាប់មានបំណងកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើការនាំចូលរ៉ែលីចូមពីប្រទេសចិន និងប្រទេសដទៃទៀតនៃលីចូម ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរពណ៌បៃតង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Fernandez បាននិយាយថា ៖ “ចិនកំពុងស្វែងរកវិធីដើម្បីជាការសងសឹកវិញ ជាមួយនឹងការបង្កើនការផលិតលីចូមច្រើនលើសលប់ ដែលជាហេតុធ្វើឲ្យខូចតម្លៃលើទីផ្សារសកល រហូតដល់ថ្នាក់លែងមានការប្រកួតប្រជែង។ ​ទង្វើ​នេះ ហាក់កំពុងរារាំងសមត្ថភាពរបស់យើង ក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងកម្រិតសកលលោកហើយថែមទាំងធ្វើឲ្យប៉ះពាល់ដល់ប្រទេសផលិតលីចូប ដូចជាព័រទុយហ្គាល់ដែលត្រូវការការវិនិយោគដើម្បីអភិវឌ្ឍឧស្សាហកម្មទាំងនេះ ផងដែរ”។

ជម្រាបជូនថា ប្រទេសចិនមានចំនួនប្រហែល​២ភាគ៣ នៃទិន្នផលរ៉ែលីចូមរបស់ពិភពលោក ដែលភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាផលិតអាគុយ រួមទាំងសម្រាប់ប្រើក្នុងរថយន្តអគ្គិសនីផងដែរ។ តម្លៃ​លីចូម​បាន​ធ្លាក់​ចុះ​ជាង ៨០% ក្នុង​រយ:ពេលប៉ុន្មានឆ្នាំ​កន្លង​មកនេះ ខណ:ភាគច្រើនគឺ​ដោយសារតែ​ការ​ផលិត​លើស​កម្រិតពី​សំណាក់ប្រទេស​ចិន និង​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​រថយន្ត​អគ្គិសនី៕