សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម កំពុងពង្រីកយ៉ាងឆាប់រហ័សដោយឈានដល់តម្លៃ ៣០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣ ហើយត្រូវបានព្យាករណ៍ថានឹងកើនឡើង ២០% ដល់ ៤៣ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។

យោងតាមរបាយការណ៍ទិន្នន័យពីស្ថាប័ន Acclime ប្រចាំនៅវៀតណាមលើប្រធានបទ៖ «Innovations shaping Vietnam’s transformation (2024 – 2025)» បានបង្ហាញឲ្យឃើញពី កំណើនដ៏គួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ 2023 លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាមួយនឹងការព្យាករណ៍កំណើននៅឆ្នាំ 2024 – 2025 ។ តួលេខកំណើននេះ បានធ្វើឲ្យប្រទេសវៀតណាម ជាប់ជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលកើនឡើងលឿនរហ័សជាងគេនៅតំបន់អាសុីអាគ្នេយ៍នៅក្នុងឆ្នាំ ២០២៣ កំពុងកើនក្នុងឆ្នាំ ២០២៤ និងបន្តដល់ ២០២៥ ខាងមុខតទៀត។
កត្តាគន្លឹះសំខាន់ៗដែលជាការផ្លាស់ប្តូរនៅក្នុងប្រទេសជិតខាងកម្ពុជានេះ ត្រូវបានគេដឹងថា អាចមកពីកត្តាការសម្របខ្លួននឹងបច្ចេកវិទ្យាបានឆាប់រហ័ស និងការចាប់យកឱកាសថ្មីៗផងដែរ។
ជាមួយភាពសម្បូរបែបនៃប្រជាជនវ័យក្មេង វៀតណាម មានឱកាសនាំមុខប្រទេសអាស៊ានភាគច្រើនដែលមានសេដ្ឋកិច្ចខ្លាំងដូចជាសិង្ហបុរី ថៃ ឬម៉ាឡេស៊ី។ ជាពិសេសនោះគឺ ការប្រើប្រាស់សេវាកម្មអុីនធើណិតអនឡាញ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡីចត្រូនិច និងការដាក់ឲ្យប្រើប្រាស់បច្ចេកវិទ្យា AI យ៉ាងទូលំទូលាយនៅក្នងសហគ្រាសធុនតូច មធ្យមនិងធុនធំ។
តាមរយៈការស្ទង់មតិបានបង្ហាញថា បច្ចេកវិទ្យា AI បានរួមចំណែកយ៉ាងច្រើនក្នុងន័យសំដៅធ្វើយ៉ាងណាប្រើប្រាស់វាដើម្បីពន្លឿនការផ្ដល់សេវាកម្មអតិថិន និងការធ្វើឲ្យប្រសើរឡើងនូវដំណើការ IT ក្នុងសហគ្រាសធុនតូច មធ្យមនិងធំជាដើម៕


អត្ថបទពាក់ព័ន្ធ៖ ADB ព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាម នឹងមានកំណើនលឿនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍