សហរដ្ឋអាមេរិក ប៉ាន់ប្រមាណថ្លៃខូតខាតសរុប ១៦០ពាន់លានដុល្លារ ដោយសារព្យុះសង្ឈរា Milton

អន្តរជាតិ

យោងតាមការប៉ាន់ស្មានបឋមពី AccuWeather បានបង្ហាញឲ្យដឹងថា ខ្យល់ព្យុះសង្ឈរា Milton នៅសហរដ្ឋអាមេរិក បានបង្កការខូចខាតដល់សេដ្ឋកិច្ចជាតិយ៉ាងតិច ១៦០ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Freight Wave។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខ្យល់ព្យុះ Milton កម្រិតទី៣ បានបោកបក់មកលើតំបន់មួយចំនួន ក្នុងរដ្ឋផ្លរីដា កាលពីយប់ថ្ងៃពុធ សប្តាហ៍មុន ដោយបន្សល់ទុកនូវការបំផ្លិចបំផ្លាញ ជាបន្តបន្ទាប់។ ស្របពេលជាមួយគ្នានោះ AccuWeather បាននិយាយទៀតថា ការខាតបង់សរុបអាចនឹងឡើងដល់ ១៨០ពាន់លានដុល្លារ ប្រសិនបើព្យុះនេះនៅមិនទាន់អស់​ចំហាយ​របស់វានោះ។

ទន្ទឹមនឹងនេះ ស្ថាបនិក និងជាប្រធានក្រុមហ៊ុនព្យាករ AccuWeather លោក Joel N Myers បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ៖” ជាមួយនឹងការខូចខាតសរុបរបស់ព្យុះ Milton និងការខាតបង់លើផ្នែកសេដ្ឋកិច្ច អាចមានចន្លោះពី ១៦០-១៨០ពាន់លានដុល្លារ។ ហើយគិតត្រឹមតែ ៣សប្តាហ៍កន្លងទៅ ការខូចខាតសរុប និងការបាត់បង់សេដ្ឋកិច្ច ដោយសារព្យុះនេះ មានជិត ២% ទៅហើយ នៃផលិតផលក្នុងស្រុកសរុបរបស់អាមេរិក”។

ជម្រាបជូនថា តួលេខមនុស្សស្លាប់ដោយសារព្យុះសង្ឃរា Milton នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ២៣នាក់ហើយ គិតត្រឹមថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០២៤។ ស្របពេលជាមួយគ្នានោះ ​​យោងតាម Fox Weather បានរាយការណ៍ថា ខ្យល់ព្យុះដ៏សាហាវនេះ ក៏នៅតែបណ្តាលឲ្យមនុស្សជិត ៤លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ក្នុងរដ្ឋឆ្នេរសមុទ្រនៃសហរដ្ឋអាមេរិកមួយនេះដែរ៕