ប្រទេសថៃ មានតម្រូវការមាសសម្រាប់ប្រើប្រាស់កើនឡើងដល់ ៩ តោនច្រើនជាងគេក្នុងតំបន់អាស៊ានគិតត្រឹមត្រីមាស២ ឆ្នាំ ២០២៤ ដែលបានកើនឡើង ២០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមប្រឹក្សាមាសពិភពលោក (WGC) ។
ទីផ្សារមាសនៅប្រទេសថៃ បានបង្ហាញពីកំណើននិងភាពធន់ ខណៈការវិនិយោគរបារមាសនិងកាក់មាសក៏កើនឡើង ២២% ដល់ ៧ តោនស្របពេលតម្លៃមាសកំពុងហក់ឡើងខ្ពស់ក្នុងនិន្នាការសកល ឈានដល់កម្រិតតម្លៃខ្ពស់បំផុតមិនធ្លាប់មាន។
តម្រូវការមាសសម្រាប់ប្រើប្រាស់កើនឡើងខ្លាំងនៅទូទាំងពិភពលោក ក៏ដូចជាក្នុងតំបន់អាស៊ាន បានជំរុញឲ្យឈ្មួញនិងអ្នកវិនិយោគប្រមូលទិញមាសទុក។ ទំនោរនៃការសម្រុកទៅទិញមាសយ៉ាងគំហុកនេះអាចបណ្ដាលមកពី ការដាំក្បាលចុះនៃតម្លៃប្រាក់បាត និងអស្ថិរភាពសេដ្ឋកិច្ចក្នុងប្រទេសចេះតែកើនឡើងគួរឱ្យព្រួយបារម្ភនាំឲ្យ មាស ក្លាយជាទ្រព្យសកម្មដ៏មានសុវត្ថិភាពខ្ពស់ជាងគេនៅក្នុងការទប់ទល់នឹងស្ថានការណ៍បែបនេះ។
តួលេខបង្ហាញថា តម្រូវការមាសជាសកលបានកើនឡើង ៤ ភាគរយដល់១.២៥៨ តោន ស្របពេលមានកំណើនប្រតិបត្តិការទិញ-លក់មាស មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៥៣ ភាគរយដល់ ៣២៩ តោនក្នុងត្រីមាសទី២ដូចគ្នា។
ចំពោះបណ្តាធនាគារកណ្តាលនានា ក៏បានបន្តបង្កើនទុនបម្រុងមាស ដោយបន្ថែមមាសចំនួន ១៨៣ តោនទៅក្នុងទុងបម្រុងនៅទូទាំងពិភពលោកកើនឡើង ៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទពាក់ព័ន្ធ៖ «មាស ច្រើនជាង ១៧០ តោនត្រូវបានចរាចរលើទីផ្សារក្នុងប្រទេសតំបន់អាស៊ាន»
ដកស្រង់និងប្រែសម្រួលពី៖ Link