ត្រឹមមួយថ្ងៃ អ្នកមានដាច់គេនៅអឺរ៉ុប របូតលុយជិត ១០ពាន់លានដុល្លារ ក្រោយភាគហ៊ុនធ្លាក់ចុះ

អន្តរជាតិ

អ្នកមានដាច់គេនៅបារាំង លោក Bernard Arnault បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនស្រកចុះជិត ១០ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH ធ្លាក់ចុះយ៉ាងឆាប់រហ័ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ ក្រុមហ៊ុនលក់ទំនិញប្រណីត រួមមានប្រេនល្បីៗដូចជា Moet & Chandon, Louis Vuitton, និង Tiffany & Co បានប្រកាសពីការធ្លាក់ចុះដល់ទៅ ៣% នៃការលក់របស់ខ្លួន នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា ដោយសារមានទីផ្សារធំនៅប្រទេសចិន ចំពេលស្ថានភាពសេដ្ឋកិច្ចនៅទីនោះមិនសូវអំណោយផលផង បានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH បានបន្តធ្លាក់ចុះដល់ ៧% និងបានធ្វើឲ្យកំពូលអ្នកមាននៅបារាំងរូបនេះ ខាតបង់លុយរហូតដល់ ៨ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា មុនការប្រកាសអំពីការធ្លាក់ចុះនេះ ទ្រព្យសម្បត្តិសរុបរបស់លោក​ Arnault ត្រូវបានគេរាយការណ៍ថាមានចំនួនសរុបប្រមាណ ១៩០ពាន់លានដុល្លារ និងបានធ្វើឲ្យមហាសេដ្ឋីបារាំងរូបនេះ ធ្លាក់មកចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជីមហាសេដ្ឋីកំពូលលើពិភពលោក៕