មកដឹងពីប្រភពចំណូលធំៗ ដែលជួយឲ្យ Gautam Adani ក្លាយជាមហាសេដ្ឋីលុយពាន់លានដុល្លារ

អន្តរជាតិ

លោក Gautam Adani ស្ថិត​ក្នុង​ចំណោមបុគ្គលមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុង​ប្រទេស​ឥណ្ឌា ខណ:ពេលដែលលោកគឺជាម្ចាស់ក្រុមហ៊ុន Adani Group ដែលក្តោបក្តាប់ទៅលើមុខជំនួញធំៗជាច្រើន ដោយក្នុងនោះរួមមានកំពង់ផែ វិស័យថាមពល អាកាសយានដ្ឋាន និងរោងចក្រផលិតស៊ីម៉ងត៍ ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្ដី Forbes បានបង្ហាញឲ្យដឹងថា លោក Adani មានទ្រព្យសម្បត្តិសរុបជាង ៨០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី១៧ ខែតុលា។ ហើយភាគច្រើននៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌារូបនេះ គឺបានមកពីភាគហ៊ុន នៅក្នុងក្រុមហ៊ុនធំៗទាំង ៦ ដែលជាផ្នែកមួយនៃ Adani Group ។

ក្រុមហ៊ុន និងភាគហ៊ុន ដែលលោក Adani កានកាប់ទាំងនោះរួមមាន Adani Enterprises (មានភាគហ៊ុនសរុប ៧៥%), Adani Power (មានភាគហ៊ុនសរុប ៧២%), Adani Total Gas (មានភាគហ៊ុនសរុប ៣៧%), Adani Energy Solutions (មានភាគហ៊ុនសរុប ៧៣%), Adani Ports (មានភាគហ៊ុនសរុប ៦៦%), និង Adani Green Energy (មានភាគហ៊ុនសរុប ៥៦%) ។

ជម្រាបជូនផងដែរថា Adani Enterprises ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលផ្តល់ចំណូលច្រើនបំផុតដល់លោក Adani ជាមួយនឹងការកាន់កាប់ទៅលើកំពង់ផែដ៏ធំបំផុតរបស់ប្រទេស ហើយក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតធ្យូងថ្មដ៏ធំបំផុតរបស់ពិភពលោកផងដែរ។ ក្នុងឆ្នាំ ២០២៣-២០២៤ ក្រុមហ៊ុននេះ បានរាយការណ៍ពីប្រាក់ចំណូលសរុបដល់ទៅ ១១,៦ពាន់លានដុល្លារ៕