ត្រីមាសទី៣ មហាយក្សចិនសម្រេចកំណើនសេដ្ឋកិច្ចបានចំនួន៤,៦%

អន្តរជាតិ

តាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថា មហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីរនៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក គឺប្រទេសចិន បានឃើញនូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងអត្រា៤,៦% នៅត្រីមាសទីបី ដែលរាប់ចាប់ពីខែកក្កដា ដល់ខែកញ្ញា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំណើនសេដ្ឋកិច្ចប៉ុននេះ មានន័យថាមហាយក្សចិន បានថយនូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនពីចំនួន៤,៧% ដែលធ្លាប់តែសម្រេចបានកាលពីនៅត្រីមាសទីពីរ ហើយក៏ដើរខុសពីគន្លងផ្លូវសេដ្ឋកិច្ច ដែលធ្លាប់ត្រូវបានអ្នកវិភាគរំពឹងថាសម្រេចបានចំនួន៥% សម្រាប់ឆ្នាំ២០២៤ ។

សេដ្ឋកិច្ចនៅតែបន្តយ៉ាប់យ៉ឺន បើទោះបីជាវិធានការរឹតបន្តឹងលើជំងឺរាតត្បាតកូវីដ១៩ ត្រូវបានដកចេញជាស្ថាពរកាលពីចុងឆ្នាំ២០២២ ខណៈអ្នកជំនាញទំលាយថា ដោយសារបណ្តាលមកពីចំនួននៃអ្នកប្រើប្រាស់មានកម្រិតតិចតួចនៅឡើយ ហើយវិបត្តិទីផ្សារអចលនទ្រព្យក្នុងប្រទេស ក៏ជាធាតុផ្សំមួយផ្នែកអូសទាញសេដ្ឋកិច្ចដូចគ្នា៕