ត្រឹមមួយថ្ងៃ Elon Musk កើនទ្រព្យសម្បត្តិជាង ២០ពាន់លានដុល្លារ ខណៈភាគហ៊ុន Tesla កើនឡើង ១៩%

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla ដែលដឹកនាំដោយមហាសេដ្ឋី Elon Musk ថ្មីៗនេះ បានរាយការណ៍ពីប្រាក់ចំណេញនៅត្រីមាសទីបីរបស់ខ្លួន ចំនួន ២,២ពាន់លានដុល្លារ កើនឡើង ១៧% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានឲ្យដឹងថា លោក Elon Musk ដែលជាមហាសេដ្ឋីមានបំផុតរបស់ពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមទឹកប្រាក់ចំនួន ២១ពាន់លានដុល្លារ ទៅទ្រព្យសម្បត្តិសរុបរបស់ខ្លួន ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើង ១៩% នៅលើផ្សារហ៊ុន Wall Street ក្រោយរាយការណ៍ពីប្រាក់ចំណេញនេះ។

ជុំវិញការបន្ថែមទ្រព្យសម្បត្តិដ៏ច្រើននេះ បានធ្វើឲ្យលោក Elon Musk ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុន Tesla ឥឡូវនេះកំពុងនាំមុខទៅលើមហាសេដ្ឋីចំណាត់ថ្នាក់ទីពីរនៅលើពិភពលោក ជាមួយគម្លាតទ្រព្យសម្បត្តិដល់ទៅ ៥០ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា នៅក្នុងរបាយការណ៍ចុងក្រោយ ក្រុមហ៊ុន Tesla ក៏បានប្រកាសពីការកើនឡើង ៨% នៃប្រាក់ចំណូលសរុបរបស់ខ្លួនផងដែរ ដល់ចំនួន ២៥,២ពាន់លានដុល្លារ ខណ:បានបន្ថែមតម្លៃមូលធនទីផ្សារក្រុមហ៊ុនដល់ទៅ ១១៧ពាន់លានដុល្លារ៕