Elon Musk កើនទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងចំណោមកំពូលមហាសេដ្ឋីមានបំផុតលើលោកទាំង១០ 

អន្តរជាតិ

ទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk ត្រូវបានគេមើលឃើញថាមានការកើនឡើងច្រើនជាងគេ ក្នុងរយ:ពេលមួយសប្តាហ៍កន្លងមកនេះ ក្នុងចំណោមកំពូលអ្នកមានបំផុតលើលោក ១០រូប ផ្សេងទៀត។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទស្សនាវដ្តីនិយាយពីសេដ្ឋី Forbes បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់មេធំ Tesla បានកើនឡើងប្រមាណជាង ២៧ពាន់លានដុល្លារ ធៀបទៅនឹងសប្តាហ៍មុន ខណ:ធ្វើឲ្យតម្លាតទ្រព្យសម្បត្តិរបស់លោក រវាងអ្នកមានបំផុតទី២ គឺស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison កើនឡើងដល់ជាង ៦០ពាន់លានដុល្លារ។ 

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គិតត្រឹមថ្ងៃទី២៦ ខែតុលា ផ្អែកតាមទិន្នន័យពីសារព័ត៌មាន Forbes៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ២៧៤,៧ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២១១,៧ពាន់លានដុល្លារ

3.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២០៥,៦ពាន់លានដុល្លារ

4.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ១៩៨,៣ពាន់លានដុល្លារ

5.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៧២,៨ពាន់លានដុល្លារ

6.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣ពាន់លានដុល្លារ

7.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣៧,៦ពាន់លានដុល្លារ

8.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៣១,៧ពាន់លានដុល្លារ

9.Amancio Ortega ស្ថាបនិកក្រុមហ៊ុន Zara មានទ្រព្យសម្បត្តិប្រមាណ ១៣១,៣ពាន់លានដុល្លារ

10.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១២៥,៨ពាន់លានដុល្លារ៕