តម្រូវការមាសរបស់ចិនធ្លាក់ចុះខ្លាំង មកនៅត្រឹមចំនួនជាង ២០០ តោន ក្នុងត្រីមាសទី៣

អន្តរជាតិ

តម្រូវការមាសនៅក្នុង្រទេសចិន បានធ្លាក់ចុះច្រើនជាងមួយភាគប្រាំ នៅក្នុងត្រីមាសទី៣ ខណ:ការកើនឡើងតម្លៃដល់កម្រិតកំណត់ត្រា និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ បានកាត់បន្ថយដល់ចំនួនប្រើប្រាស់មាស ជាពិសេសសម្រាប់គ្រឿងអលង្ការ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្រូវការសរុបរបស់ប្រទេសដែលជាអ្នកប្រើប្រាស់មាសដ៏បំផុតរបស់ពិភពលោកមួយនេះ បានធ្លាក់ចុះ ២២% មកនៅត្រឹមចំនួន ២១៨ តោនប៉ុណ្ណោះ ក្នុងត្រីមាសទី៣។ នេះបើតាមាករចុះផ្សាយពីសារព័ត៌មាន Bloomberg ដោយផ្អែកលើទិន្នន័យទទួលពីក្រុមប្រឹក្សាមាសរបស់ប្រទេសចិន កាលពីថ្ងៃចន្ទ។

ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ការប្រើប្រាស់មាសសម្រាប់ធ្វើជាគ្រឿងអលង្ការ បានធ្លាក់ចុះ ២៩% មកនៅចំនួន ១៣០ តោន ខណៈមាសដុំ និងកាក់ បានធ្លាក់ចុះ ៩% មកនៅត្រឹម ៦៩ តោន។

គួរឲ្យដឹងថា តម្លៃមាសបានកើនឡើងប្រហែលមួយភាគបី នៅឆ្នាំនេះ ដោយឈានដល់ចំណុចកំពូលជាថ្មី កាលពីសប្តាហ៍មុន ដែលជំរុញដោយការទិញចូលតិចតូចរបស់ធនាគារកណ្តាល ក៏ដូចជាតម្រូវការដែលមាននិរន្តរភាពពីសំណាក់អ្នកវិនិយោគ។

ជម្រាបជូនថា ក្នុងរយៈពេលបីត្រីមាសដំបូង ការប្រើប្រាស់មាសរបស់ចិន បានធ្លាក់ចុះ ១១% មកនៅត្រឹម ៧៤២ តោន ខណ:កាល​ពី​ខែ​មុន ការ​នាំ​ចូលមាសសរុបរបស់ចិន ​ធ្លាក់មក​នៅត្រឹម ៩៧ តោន ធ្លាក់​ចុះ ២២% បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន៕