សព្វថ្ងៃនៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក កំពុងស្វះស្វែងរុករកធនធានរ៉ែមាសដែលអាចនឹងមានក្នុងតំបន់ណាមួយដែលខ្លួនកំពុងគ្រប់គ្រង ដើម្បីដំណើការអាជីវកម្មជីកយកមាសឆៅទាំងនោះទៅច្នៃចេញជាវត្ថុមានតម្លៃដូចជា មាសដុំ មាសគីឡូ មាសប្រើប្រាស់សម្រាប់បំពាក់នៅក្នុងគ្រឿងឧបករណ៍អេឡិចត្រូនិច និងគ្រឿងអលង្ការ ជាដើម។
ដំណើរការនៃការជីកមាស ត្រូវបានគេដឹងថាជាឧស្សាហកម្មដ៏សំខាន់នៅទូទាំងពិភពលោក ជាមួយនឹងប្រតិបត្តិការនៅគ្រប់ទ្វីបទាំងអស់លើកលែងតែ ទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ទាំងនេះគឺជាប្រទេសផលិតមាសទាំង ១០ ច្រើនជាងគេបំផុតនៅលើពិភពលោក។
ទី ១០៖ ប្រទេសអ៊ូសបេគីស្ថាន៖ ទិន្នផលមាសផលិតបានសរុបចំនួន ១១៩.៦ តោន
ទី ៩៖ ប្រទេសមុិកសុិក៖ ទិន្នផលមាសផលិតបានសរុបចំនួន ១២៦.៦ តោន
ទី ៨៖ ប្រទេសបេរូ៖ ទិន្នផលមាសផលិតបានសរុបចំនួន ១២៨.៨ តោន
ទី ៧៖ ប្រទេសឥណ្ឌូនេសុី៖ ទិន្នផលមាសផលិតបានសរុបចំនួន ១៣២.៥ តោន
ទី ៦៖ ប្រទេសហ្គាណា៖ ទិន្នផលមាសផលិតបានសរុបចំនួន ១៣៥.១ តោន
ទី ៥៖ សហរដ្ឋអាមេរិក៖ ទិន្នផលមាសផលិតបានសរុបចំនួន ១៦៦.៧ តោន
ទី ៤៖ ប្រទេសកាណាដា៖ ទិន្នផលមាសផលិតបានសរុបចំនួន ១៩១.៩ តោន
ទី ៣៖ ប្រទេសអូស្រ្ដាលី៖ ទិន្នផលមាសផលិតបានសរុបចំនួន ២៩៣.៨ តោន
ទី ២៖ ប្រទេសរុស្សី៖ ទិន្នផលមាសផលិតបានសរុបចំនួន ៣២១. ៨ តោន
ទី ១៖ ប្រទេសចិន៖ ទិន្នផលមាសផលិតបានសរុបចំនួន ៣៧៨.២ តោន
ដូចនេះយើងបានដឹងហើយថា ចិន គឺជាប្រទេសដែលនាំមុខគេក្នុងការផលិតមាស ស្មើទៅនឹង ១០ ភាគរយនៃការផ្គត់ផ្គង់មាសរបស់ពិភពលោក។ កត្តាមួយចំនួនដែលនាំឲ្យការធ្វើអាជីវកម្មនៅប្រទេសនេះនាំមុខគេអាចបណ្ដាលមកពីការរួមផ្សំគ្នានៃតម្លៃពលកម្មទាប និងថ្លៃដើមផលិតកម្មស្របតាមតម្រូវការក្នុងស្រុកកើនឡើងខ្លាំង ខណៈដែលតម្រូវការមាសពិភពលោក កើនឡើងលើស ១០០ពាន់លានដុល្លារលើកដំបូង នៅត្រីមាសទី៣ ឆ្នាំ ២០២៤ នេះ។
បើតាមចេញផ្សាយរបាយការណ៍ពីការិយាល័យស្ថិតិជាតិ បានបង្ហាញថា កំណើននៃការលក់រាយនៃគ្រឿងអលង្ការមាស និងប្រាក់នៅចិន បានវ៉ាដាច់ប្រភេទផលិតផលផ្សេងទៀត ដែលឆ្លុះបញ្ចាំងពីទីផ្សារដ៏រឹងមាំរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំលំដាប់ទីពីរមួយនេះផងដែរ៕
អត្ថបទបន្ត៖ តម្រូវការមាសពិភពលោក កើនឡើងលើស ១០០ពាន់លានដុល្លារ ជាលើកដំបូង
ដកស្រង់និងប្រែសម្រួលពី៖ Link