ទម្រង់ជាងកុំព្យូទ័រ, ផ្តល់ជូនកម្មវិធី Office កុំព្យូទ័រ Version 2.0 ប្រើហ្វុនខ្មែរជាង 400+ free license ពេញមួយជីវិត, បំពាក់អេក្រង់កំពូល Tandem OLED PaperMatte Display កម្រិតពន្លឺ 2000nits គ្មានចំណាំងផ្លាត ជាមួយការអាប់ដែតកម្មវិធី GoPaint កាន់តែ Professional

កាលពីថ្ងៃទី 4 វិច្ឆិកា នេះ ក្រុមហ៊ុនហួវៃបានដាក់សម្ពោធជាផ្លូវការនូវកំពូលកំពូលថេប្លេត flagship ទម្រង់កុំព្យូទ័រ HUAWEI MatePad Pro ជំនាន់ចុងក្រោយមកកាន់ទីផ្សារប្រទេសកម្ពុជា សម្រាប់អតិថិជនកំពុងតម្រូវការថេប្លេតកំពូលល្បឿនលឿន អេក្រង់គុណភាពខ្ពស់ ការពារភ្នែក គ្មានចំណាំងផ្លាត សម្រាប់បំពេញការងាររដ្ឋបាល ការិយាល័យ ការងារបែប Creative ការងារឌីហ្សាញ ឬ គូរគំនូរឌីជីថលបែបអាជីពជាដើម។ ខាងក្រោមនេះជាលក្ខណៈពិសេសដូចជា៖

ចំនុចពិសេសទី១ : ជាថេប្លេតកំពូលដំបូងគេផ្តល់ជូនក្តារចុចប្រើប្រាស់បានច្រើនទម្រង់ប្រសើរជាងកុំព្យូទ័រ មានកន្លែងផ្ទុក នឹង សាកថ្ម ប៊ិចស្រាប់នៅលើ Keyboard ផ្ទាល់ ប្រើប្រាស់បច្ចេកវិទ្យា Nearlink លឿនជាង Bluetooth ដង មានTouchpad ធំងាយស្រួលបញ្ចាជំនួស Mouse ធន់នឹងស្នាមប្រលាក់ដូចជា កាហ្វេ ទឹកប៊ិច ជាដើម ដោយសារតែ Keyboard នេះ ធ្វើពីវត្ថុធាតុការពារប្រលាក់ ដូច្នេះទោះក្នុងស្ថានភាពបែបណា គឺមានសភាពថ្មីជានិច្ច បើនិយាយពីទម្រង់បើកថេប្លេតវិញគឺដូចទៅនឹងទម្រង់ Laptop យើងអាចបើក ត្រឹមដៃម្ខាង ហើយយើងក៏អាចលើកថេប្លេតត្រឹមតែដៃម្ខាងផងដែរចំនុចដែលកាន់តែងាយស្រួល គឺយើងអាចប្រើបានច្រើនទម្រង់ ដូចជាទម្រង់កុំព្យូទ័រ ទម្រង់ស្តូឌីយូ ឬទម្រង់សម្រាប់សរសេរនិងគូគំនូរ

ចំនុចពិសេសទី2 : ជាថេប្លេតកំពូលប្រើ office កុំព្យូទ័រ Version ផ្តល់ជូនកម្មវិធី Office កុំព្យូទ័រ Version 2.0 ដោយឥតគិតថ្លៃពេញមួយជីវិតមានដូចជា Word, PowerPoint, Excel និង PDF reader បន្ថែមជាមួយ font Khmer Unicode ជាង 400+ fonts យើងអាចយកឯកសារ office ដែលកំពុងធ្វើនៅ MatePad Pro ទៅធ្វើបន្តនៅ កុំព្យូទ័រ ឬ យកពី កុំព្យូទ័រ ទៅធ្វើបន្តនៅ MatePad Pro នៅតែរក្សាទម្រង់ template និង font អក្សរដូចគ្នា ផ្តល់ជាអត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ទៅលើការងារការិយាល័យ ឬសម្រាប់សិក្សាកាន់តែងាយស្រួល កាន់តែទំនើប ។



ចំនុចពិសេសទី3 : ជាថេប្លេតដំបូងគេបំពាក់អេក្រង់គ្មានចំណាំងផ្លាត Tandem OLED PaperMatte Display ទំហំអេក្រង់ 12.2” ជាប្រភទអេក្រង់ PaperMatte គ្មានចំណាំងផ្លាត ក្រាលបន្ទះអេក្រង់ OLED ពីជាន់ផ្តល់កម្រិតពន្លឺរហូតដល់ 2000nits ក្លាយជាអេក្រង់ល្អភ្លឺដាច់គេនៅទីផ្សារថេប្លេត ជាមួយប្រព័ន្ធការពារភ្នែកកម្រិតខ្ណស់ TUV របស់អាឡឺម៉ង់ សរសេរដូចលើក្រដាសសៀវភៅ ល្បឿន Refresh Rate 144hz កម្រិត Resolution 2.8K ផ្តល់នៅកម្រិតពណ៍ច្បាស់បែបធម្មជាតិ មិនចាញ់ពន្លឺថ្ងៃនៅពេលធ្វើការខាងក្រៅ។



ចំនុចពិសេសទី4 : ជាថេប្លេតកកំពូដែលមានការ ឌីហ្សាញស្តើងបំផុត ខ្នងផលិតដូចសរសៃសូត្រមាស Golden Silk Design ដំបូងគេជាមួយកម្រាស់ដ៏ស្តើងត្រឹមតែ 5.5mm និង គែមអេក្រង់ ស្តើង ជាមួយល្បឿនសាកថ្មរហូតទៅដល់ 100W លាក 55នាទីពេញ ទំហំថ្មធំ 10100mAh មើលវិដេអូជាប់ 14 ម៉ោង បំពាក់បច្ចេកវិទ្យាសម្លេងផ្ទាល់ខ្លួន គឺ HUAWEI Sound មានឧបល័រចំនួន 8 ធ្វើឲ្យសម្លេងលឺខ្លាំង បាស់បុកខ្លាំង, ហើយលើកនេះ Huawei បន្ថែមជាមួយ Fingerprint ស្កែនដោះសោត្រឹមមួយពព្រឹចភ្នែក នឹង ផ្តល់ជូនកម្មវិធី GoPaint ជំនាន់ថ្មីអាចបង្កើតផ្ទាំងគំនូររហូតដល់កម្រិត 8K និង មានមុខងារ Brush បន្ថែមទំនើបថ្មីៗជាច្រើន ។

ចំនុចពិសេសទី5 : ផ្តល់ជូនការដូរសរុបទឹកប្រាក់រហូតដល់ជាង 800+ មានដូចជា original Huawei Glide Keyboard មានតម្លៃ 249ដុល្លា ប៊ិចឆ្លាតវៃ Original Huawei M-Pencil ជំនាន់ទី3 តម្លៃ 129ដុល្លា កាបូបស្ពាយប្រណិតតម្លៃ $39 , Original Huawei Bluetooth Mouse តម្លៃ 39ដុល្លា ថែមជូនក្រណាត់ Fiber Cloth សម្រាប់សម្អាតអេក្រង់ ថែមជូន កម្មវិធី Office មាន license មួយជីវិតចំនេញជាង 300ដុល្លា ក្នុងរយះពេល 5ឆ្នាំ ថែមជូនឥតគិតថ្លៃកម្មវិធីគូរគំនូអាជីព GoPaint ដំឡើងមកជាស្រេច ។

ក្រុមហ៊ុនហួវៃ បានប្រកាសតម្លៃលក់ផ្លុវការ Huawei MatePad Pro មានតម្លៃ $999 ជាមួយទំហំ RAM 12GB Storage ទំហំ 512GB មកកាន់ទីផ្សារប្រទេសកម្ពុជា ។