បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ កំពុងបន្តនាំមុខទៅលើលោកស្រី Kamala Harris ដែលជាបេក្ខជនរបស់គណបក្សប្រជាធិបតេយ្យ ជាមួយនឹងការទទួលបានអង្គបោះឆ្នោត ១៩៨ ទល់នឹង១០៩ សម្លេង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។
គួរឲ្យដឹងថា ដើម្បីអាចជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី លោក ត្រាំ ឬលោកស្រី Harris ត្រូវតែប្រមូលឲ្យបានអង្គបោះឆ្នោត យ៉ាងហោច ២៧០រូប ដើម្បីឈ្នះក្នុងការបោះឆ្នោត ក្នុងឆ្នាំ២០២៤នេះ ។
យ៉ាងណាមិញ ជុំវិញលទ្ធផលបោះឆ្នោតគិតត្រឹមម៉ោងនេះ នៅមិនទាន់អាចកំណត់បានថានរណាអ្នកឈ្នះនៅឡើយទេ ដ្បិតរដ្ឋដែលលោក ត្រាំ ឬលោកស្រី ហារីស បានឈ្នះគឺជារដ្ឋដែលមានប្រពៃណីបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋរហូត ឬគណបក្សប្រជាធិបតេយ្យរហូត ឬអាចនិយាយបានលទ្ធផលនៅតាមរដ្ឋទាំងនោះ មិនអាចទាយទុកបានមុននោះឡើយ។
ជម្រាបជូនផងដែរថា នៅក្នុងឆ្នាំ២០២៤នេះ មានរដ្ឋសំខាន់ៗដែលនឹងអាចកំណត់ជោគវាសនារបស់លោក ត្រាំ ឬលោកស្រី Harris បាន មានដូចជារដ្ឋ Georgia, North Carolina, Arizona, Michigan, Nevada, Pennsylvania និងរដ្ឋ Wisconsin ជាដើម៕