Bitcoin កើនឡើងតម្លៃខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក

អន្តរជាតិ

តម្លៃរបស់រូបិយប័ណ្ណឌីជីថល Bitcoin បានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ដោយឈានដល់ជាង ៧៥ ០០០ដុល្លារ នៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Coin Desk។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការកើនឡើងនៃតម្លៃកាក់ Bitcoin នេះ បានកើតឡើងចំពេលមានរបាយការណ៍ពីការកើនឡើងសម្លេងឆ្នោតគាំទ្របេក្ខជនប្រធានាធិបតីរបស់បក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ ដែលវ៉ាដាច់គូប្រជែងរបស់ខ្លួន គឺលោកស្រី Kamala Harrisក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

គួរឲ្យដឹងផងដែរថា លោកត្រាំ ត្រូវបានគេចាត់ទុកថាជាអ្នកគាំទ្រដ៏ធំបំផុតមួយ នៅក្នុងវិស័យគ្រីបតូ ខណ:លោកក៏ប្រកាសថានឹងបណ្តេញប្រធានគណៈកម្មការប្តូររូបិយប័ណ្ណ និងមូលបត្រ (SEC) បច្ចុប្បន្ន លោក Gary Gensler ចេញ នៅថ្ងៃដំបូងដែលលោកចូលកាន់តំណែងជាប្រធានាធិបតី និងសន្យាបើក​ចំហ​កាន់តែទូលំទូលាយលើការជួញដូររូប័ណ្ណឌីជីថល ផងដែរ។

ជម្រានជូនផងដែរថា Bitcoin ត្រូវបានប្រើប្រាស់ជាទ្រព្យសកម្មដ៏មានពេញនិយមបំផុតមួយ ក្នុងទិសដៅផ្ទុយពីប្រាក់ដុល្លារ ខណ:ភាពមិនច្បាស់លាស់របស់ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន អាចនឹងជំរុញតម្រូវការកាន់តែខ្លាំងសម្រាប់ទ្រព្យស្តុកទុកដ៏មានតម្លៃ ដូចជា Bitcoin និងមាស ជាដើម៕