អ៊ីស្រាអែលចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង ២៥ គ្រឿងពីក្រុមហ៊ុន Boeing ក្នុងតម្លៃជាង ៥ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកាកន្លងទៅថា ខ្លួនបានឈានដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងមួយ ដើម្បីទទួលបានយន្តហោះចម្បាំង F-15 ជំនាន់ចុងក្រោយបង្អស់ ចំនួន ២៥ គ្រឿង ពីក្រុមហ៊ុនអាមេរិក Boeing ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះបានបង្ហាញឲ្យដឹងទៀតថា កិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ទៅ ៥,២ពាន់លានដុល្លារនេះ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយដ៏ទូលំទូយបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអ៊ែល ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងសភាអាមេរិក កាលពីដើមឆ្នាំនេះ។

គួរឲ្យដឹងថា ការដឹកជញ្ជូនយន្តហោះចម្បាំង F-15 ទៅកាន់ប្រទេសអ៊ីស្រាអែល នឹងត្រូវចាប់ផ្តើមនៅក្នុងឆ្នាំ២០៣១ ទៅ ជាមួយនឹងយន្តហោះ ៤-៥ គ្រឿង នឹងត្រូវផ្គត់ផ្គង់ទៅជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រអែល លោក Eyal Zamir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”យន្តហោះចម្បាំង F-15 ថ្មីៗ រួមជាមួយនឹងយន្តហោះខ្នាតធំ F-35 ទីបីដែលត្រូវបានបញ្ជាទិញកាលពីដើមឆ្នាំនេះ នឹងតំណាងឲ្យការពង្រឹងជាប្រវត្តិសាស្ត្រនៃថាមពលកងកម្លាំងផ្លូវអាកាសរបស់យើងបន្ថែមទៀត ដោយកិច្ចព្រមព្រៀងនេះបានបង្ហាញឲ្យឃើញពីសារៈសំខាន់យ៉ាងខ្លាំង ក្នុងសង្គ្រាមបច្ចុប្បន្ន” ។

មិនតែប៉ុណ្ណោះ លោក Zamir បានបង្ហាញឲ្យដឹងទៀតថា រដ្ឋាភិបាលអ៊ីស្រាអែល បានធានាលើកិច្ចព្រមព្រៀងលទ្ធកម្មដែលមានតម្លៃជិត ៤០ពាន់លានដុល្លារ រួចមកហើយ គិតចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅតំបន់ហ្គាហ្សា ដែលបានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ មក៕