Bitcoin បន្តហក់ឡើងដល់ជាង ៩៤ ០០០ដុល្លារ ក្រោយលោក ត្រាំ ពិចារណាទិញក្រុមហ៊ុនគ្រីបតូធំមួយ

អន្តរជាតិ

តម្លៃរបស់កាក់ Bitcoin បានកើនឡើងដល់កម្រិតខ្ពស់បំផុត លើសពី ៩៤ ០០០ដុល្លារ ជាលើកដំបូង បន្ទាប់ពីមានរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដូណាល់ ត្រាំ កំពុងពិភាក្សាដើម្បីទិញយក្រុមហ៊ុនជួញដូរគ្រីប Bakkt។ នេះបើតាមការចុះផ្សាយពិសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូធំជាងគេ និងល្បីល្បាញបំផុតរបស់ពិភពលោក បានកើនឡើងតម្លៃច្រើនជាងពីរដងនៅឆ្នាំនេះ។ គិតត្រឹមថ្ងៃពុធ ទី២០ ខែវិច្ឆកានេះ តម្លៃរបស់ Bitcoin បានហក់ឡើងដល់ ៩៤ ០៧៨ដុល្លារ បើធៀបទៅនឹងតម្លៃកើនឡើងខ្ពស់បំផុតចុងក្រោយ ៩២ ១០៤ដុល្លារ ក្នុងមួយកាក់។

យ៉ាងណាជុំវិញការកើនឡើងនៃតម្លៃនេះ ត្រូវបានកើតឡើង ចំពេលមានរបាយការណ៍ជាច្រើនបានចុះផ្សាយថា ក្រុមហ៊ុន Trump Media and Technology Group ដែលជាម្ចាស់បណ្តាញសង្គម Truth Social របស់ប្រធានាធិបតី លោក ត្រាំ កំពុងខិតជិតក្នុងការទិញយកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនជួញដូរគ្រីបតូ Bakkt ដែលកំពុងកាន់កាប់ដោយក្រុមហ៊ុនមេ NYSE Intercontinental Exchange។

ជម្រាបជូនផងដែរថា ការកើនឡើងនៃតម្លៃនេះ បានធ្វើឲ្យមូលធនទីផ្សាររបស់ Bitcoin កើនឡើងតម្លៃដល់ជាង ១,៨ទ្រីលានដុល្លារ ខណ:តម្លៃទីផ្សាររូបិយប័ណ្ណគ្រីបតូសកល បានហក់ឡើងលើសពី ៣ទ្រីលានដុល្លារដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើផ្នែកតាមក្រុមហ៊ុនវិភាគ និងប្រមូលទិន្នន័យ CoinGecko៕