Apple ប្រកាសវិនិយោគ ១០០លានដុល្លារបន្ថែមនៅឥណ្ឌូណេស៊ី ដើម្បីទទួលបានសិទ្ធិលក់ទូរស័ព្ទ iPhone វិញ

អន្តរជាតិ

យោងតាមក្រសួងឧស្សាហកម្ម បាននិយាយកាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកាថា​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានផ្តល់សំណើវិនិយោគ ១០០លានដុល្លារបន្ថែម នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីសាងសង់រោងចក្រសម្រាប់ផលិតគ្រឿងបន្លាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការផ្តល់សំណើវិនិយោគនេះ ត្រូវបានកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី បានហាមឃាត់ក្រុមហ៊ុន Apple មិនឲ្យលក់ទូរស័ព្ទ iPhone 16 របស់ខ្លួន ដោយសារតែពួកគេមិនបានបំពេញតាមច្បាប់ស្តីពីការប្រើប្រាស់សមាធាតុក្នុងស្រុកឲ្យបាន ៤០%។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក Febri Hendri Antoni Arif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រសួងពាណិជ្ជកម្មនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីរោងចក្រថ្មីមួយ ដែលគ្រោងសាងសង់នៅខេត្ត West Java តាមរយ:ការស្នើសុំដោយក្រុមហ៊ុន Apple ដើម្បីបង្កើនចំនួនទឹកប្រាក់វិនិយោគរបស់ពួកគេ នៅឥណ្ឌូណេស៊ី។

ជម្រាបជូនផងដែរថា ដំបូងឡើយក្រុមហ៊ុន Apple មិនមានរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូណេស៊ីទេ ដោយពួកគេបានត្រឹមតែបង្កើតសាលាសម្រាប់បណ្តុះបណ្តាលអ្នកអភិវឌ្ឍកម្មវិធី ជាមួយនឹងការបោះទុនវិនិយោគសរុប ១,៦ទ្រីលានរូពៀ ឬស្មើនឹងប្រមាណ ៩៩លានដុល្លារ ប៉ុណ្ណោះ៕