ចិន រកឃើញប្រភពរ៉ែមាសថ្មីមានតម្លៃសរុបជាង ៨០ពាន់លានដុល្លារ នៅក្នុងខេត្តហ៊ូណាន

អន្តរជាតិ

ប្រទេសចិន កាលពីពេលថ្មីនេះ បានស្វែងរកឃើញប្រភពរ៉ែមាសដ៏ធំបំផុតមួយ ដែលមានតម្លៃសរុបគិតជាទឹកប្រាក់ប្រមាណ ៦០០ពាន់លានយ៉ន់ (៨២,៩ពាន់លានដុល្លារ) ដែលស្ថិតនៅក្នុងខេត្តហ៊ូណាន ភាគកណ្តាលប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរដ្ឋ Xinhua។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមបណ្ឌិតសភាភូគព្ភសាស្ត្ររបស់ខេត្តហ៊ូណាន បានបង្ហាញឲ្យដឹងថា ពួកគេបានរកឃើញដានរ៉ែមាសជាង ៤០ នៅជម្រៅជាង ២ ០០០ ម៉ែត្រ នៅក្នុងស្រុក Pingjiang ជាមួយនឹងធនធានមាសដែលត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុបជាង ៣០០ តោន។

គួរឲ្យដឹងផងដែរថា ចិនគឺជាប្រទេសផលិតមាសដ៏ធំបំផុតរបស់ពិភពលោកដែលមានចំនួនប្រហែល ១០% នៃចំនួនមាសសរុបរបស់ពិភពលោក ក្នុងឆ្នាំ២០២៣។ នេះបើតាមទិន្នន័យទទួលបានពីក្រុមប្រឹក្សាមាសពិភពលោក។

ប្រភពដដែលបានបង្ហាញទៀតថា ប្រទេសចិន មានការប្រើប្រាស់សរុបចំនួន ៧៤១ តោន គិតនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ នេះ ខណៈផលិតកម្មក្នុងស្រុកមានចំនួនត្រឹម ២៦៨ តោនប៉ុណ្ណោះ ដែលមានន័យថាប្រទេសនេះ ត្រូវពឹងផ្អែកលើការនាំចូលបន្ថែមដើម្បីបំពេញតម្រូវការក្នុងស្រុក៕