Hyundai កំពុងប្រមូលរថយន្តជាង ២ សែនគ្រឿងត្រលប់មកវិញ ដោយសារបញ្ហាប្រព័ន្ធកាម៉េរាមើលក្រោយ

អន្តរជាតិ

យោងតាមរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ ហៅកាត់ ​NHTSA បាននិយាយកាលពីថ្ងៃទី២៧ ខែវិច្ឆិការថា ក្រុមហ៊ុន Hyundai Motro កំពុងប្រមូលយកមកវិញនូវរថយន្តចំនួន ២២៦ ១១៨ គ្រឿង នៅសហរដ្ឋអាមេរិក ជុំវិញការព្រួយបារម្ភលើបញ្ហាសុវត្ថិភាពដោយសារប្រព័ន្ធកាម៉េរាមើលក្រោយ អាចនឹងមិនបង្ហាញរូបភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រមូលរថយន្តត្រលប់មកវិញរបស់ក្រុមហ៊ុន Hyundai លើកចុងក្រោយនេះ នឹងប៉ះពាល់ដល់ម៉ូដែលពេញនិយមរបស់ខ្លួន ដូចជា Santa Fe និង Elantra ដែលផលិតនៅឆ្នាំ ២០២១ និង ២០២២ ។

ទន្ទឹមនឹងនេះ បើយោងតាមការបញ្ជាក់របស់ NHTSA បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Hyundai នឹងដោះស្រាយបញ្ហានេះជូនដល់អតិថិជន ដោយជំនួសមកវិញនូវការប្តូរកាមេរ៉ាមើលក្រោយ ដោយមិនគិតថ្លៃ៕