នាយករដ្ឋមន្ត្រីវៀតណាម និងមហាសេដ្ឋីផលិតឈីប ជប់លៀងជុំគ្នាតាមដងផ្លូវ ក្រោយសម្រេចបានការវិនិយោគចំនួនពីរ

អន្តរជាតិ

បន្ទាប់ពីចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សារណៈនៃការបង្កើតមជ្ឈមណ្ឌល AI ចំនួនពីរនៅវៀតណាមកាលពីថ្ងៃទី៥ ខែធ្នូ រួចមក លោក Jensen Huang រួមជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទៅទស្សនាប្រាសាទ Ngoc Son ស្ថិតនៅក្បែរបឹង Hoan Kiem ដ៏ល្បីល្បាញ និងទាក់ទាញបំផុតមួយប្រចាំទីក្រុងហាណូយ។ ក្រោយមកនៅម៉ោងប្រហែល ១០យប់ លោកនាយករដ្ឋមន្ត្រី និងមហាសេដ្ឋីប្រាក់ពាន់ដុល្លាររូបនេះ បានធ្វើដំណើរទៅកាន់ផ្លូវ Ta Hien ជាផ្លូវពេញនិយមមួយក្នុងការមកកម្សន្តនាពេលរាត្រី ដោយអ្នកទាំងអស់គ្នានោះ បានជប់លៀងជាមួយនឹងស្រាបៀរ ក៏ដូចជាអាហារតម្លៃសមរម្យនៅតាមចញ្ចើមផ្លូវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន VN Express បានបង្ហាញថា ស្ថាបនិក Nvidia បានរួមដំណើរជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ជាមួយនឹងការស្លៀកពាក់អាវយឺតសាមញ្ញៗ ដើរតាមដងផ្លូវ គ្រវីដៃដើម្បីជាការឆ្លើយតបនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកស្រុក ខណៈនេះក៏មិនមែនជាលើកទីមួយនោះដែរសម្រាប់លោក Huang ក្នុងការទៅហូបអាហារនៅតាមដងផ្លូវឯទីក្រុងហាណូយ ដោយកាលពីខែធ្នូកន្លងទៅ លោកបានធ្វើដំណើរកម្សាន្ត ហើយហូបអាហារជាច្រើនមុខតួយ៉ាង ហ្វឺ ខ្យង និងស្រាបៀរផងដែរ។

គួរឲ្យដឹងថា ចាប់តាំងពីបច្ចេកវិទ្យា AI មានការរីកចម្រើន ក្នុងឆ្នាំ២០២២ តំរូវការបន្ទះឈីបពីក្រុមហ៊ុន Nvidia របស់លោក កំពុងត្រូវប៉ាន់ខ្លាំង ដោយបានជំរុញឲ្យតម្លៃទីផ្សាររបស់ក្រុមហ៊ុនមានចំនួនលើសពី ៣,៥ទ្រីលានដុល្លារ ហើយកំពុងក្លាយជាដៃគូប្រកួតប្រជែងដ៏ស្វិតស្វាញជាមួយក្រុមហ៊ុន Apple ដើម្បីទៅដណ្តើមតំណែងជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក។

សូមជម្រាបជូនទៀតថា លោក Jensen Huang បច្ចុប្បន្នមានវ័យ ៦១ឆ្នាំ កំពុងកាន់កាប់ទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាលជាង ១២៦ពាន់លានដុល្លារ ខណៈប្រភពចំណូលភាគច្រើនរបស់លោក គឺបានមកពីភាគហ៊ុនក្នុងក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប AI ឈានមុខគេមួយរបស់ពិភពលោក៕