ទ្រព្យសម្បត្តិមហាសេដ្ឋីឥណ្ឌា កើនដល់ជិត ១ទ្រីលានដុល្លារ

អន្តរជាតិ

បើតាមធនាគារ UBS បានទំលាយឲ្យដឹងថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌា បានកើនឡើង៤២% ដល់ចំនួនជាង ៩០៥ពាន់លានដុល្លារក្នុងអំឡុងឆ្នាំ២០២៤ នេះ ដោយនាំឲ្យឥណ្ឌាក្លាយទៅជាអ្នកឈរនៅលេខរៀងទីបី ក្រោយខ្នងមហាយក្សសេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ចំនួនមហាសេដ្ឋីឥណ្ឌបានកើនឡើងទ្វេដងដល់ចំនួន ១៨៥នាក់ ខណៈឯទ្រព្យសម្បត្តិរួមរបស់ពួកគេទៀតសោតនោះ ក៏បានកើនឡើងដល់បីដង (កើនឡើង២៦៣%) ផងដែរ ត្រឹមខែមេសា ឆ្នាំ២០២៤ ។

សូមជម្រាបជូនថា ចំពោះទ្រព្យសម្បត្តិសរុបបញ្ចូលគ្នារបស់មហាសេដ្ឋីនៅជុំវិញពិភពលោក មានការកើនឡើងជាងឆ្នាំមុនចំនួន១៧% ដល់កម្រិតប្រមាណ ១៤ទ្រីលានដុល្លារ ខណៈក្នុងនោះ សហរដ្ឋអាមេរិកជាកត្តាជំរុញឲ្យមានកំណើនខ្ពស់ជាងគេ ដោយបុគ្គលដែលមានទ្រព្យឡើងងារជាមហាសេដ្ឋីក៏មានការកើនឡើងពីចំនួន ២ ៥៤៤នាក់ដល់ចំនួន ២ ៦៨២នាក់ ខណៈបើនិយាយត្រឹមតែសហរដ្ឋអាមេរិក មានការកើនឡើងនៃទ្រព្យសម្បត្តិចំពោះបុគ្គលរកស៊ីក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា កើនឡើងដល់ចំនួន ៨៣៥នាក់ ស្របពេលទ្រព្យសម្បត្តិសរុបបញ្ចូលគ្នាវិញនោះមានកំណើនដល់ ៥,៨ទ្រីលានដុល្លារ។ ដោយឡែក ចិនបែរប្រឈមនឹងការធ្លាក់ចុះទៅវិញ ដោយមហាសេដ្ឋីរបស់ខ្លួនធ្លាក់ចុះមកនៅត្រឹមចំនួន ៤២៧នាក់ ខណៈបញ្ហាអចលនទ្រព្យបានបំផ្លាញទ្រព្យសម្បត្តិដល់ទៅ ១,៤ទ្រីលានដុល្លារឯណោះ៕