ឥណ្ឌូណេស៊ី ​ប្រកាស​ពី​ពេលវេលាជាក់លាក់ ជុំវិញការ​ផ្លាស់​ប្តូរ​ការិយាល័យ​ប្រធានាធិបតី​ទៅ​កាន់រដ្ឋធានី​ថ្មី

អន្តរជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការឥណ្ឌូណេស៊ី លោក Dody Hanggodo បានប្រកាសថា ការផ្លាស់ប្តូរទីតាំងការិយាល័យប្រធានាធិបតី លោក Prabowo Subianto ទៅកាន់រដ្ឋធានីថ្មី Nusantara (IKN) នឹងគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Dody Hanggodo បានបង្ហាញឲ្យដឹងទៀតថា ចំពោះទីភ្នាក់ងារប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការ រួមជាមួយនឹងការិយាល័យមន្ត្រីរាជការ នឹងត្រូវផ្លាស់ទៅកាន់រដ្ឋធានី Nusantara នៅខែសីហា ឆ្នាំ២០២៩។ ទោះជាយ៉ាងណាក៏ដោយ ផែនការនេះអាចនឹងត្រូវបានកែសម្រួលអាស្រ័យលើអាទិភាពរបស់រដ្ឋាភិបាលផ្សេងទៀត ជាពិសេសកម្មវិធីស្វ័យភាពស្បៀងអាហារដែលរដ្ឋាភិបាលកំពុងវិនិយោគលើយ៉ាងខ្លាំង។

គួរឲ្យដឹងផងដែរថា ការអភិវឌ្ឍន៍របស់រដ្ឋធានីថ្មី Nusantara ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុសំខាន់ៗមួយចំនួន ខណ:លោក Hanggodo បានស្នើសុំថវិកាបន្ថែមចំនួន ១៤,៨៧ទ្រីលានរូពៀ (៩៣៧លានដុល្លារអាមេរិក) ដើម្បីផ្តល់មូលនិធិដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ជាដើម។



កន្លងមក រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងការវិនិយោគ លោក Airlangga Hartarto បានបញ្ជាក់ថា ទោះបីជាប្រធានាធិបតីអាណត្តិថ្មី លោក Prabowo Subianto បានបញ្ជាក់ថាលោកនឹងបន្តអនុវត្តលើគម្រោងរដ្ឋធានីថ្មី Nusantara ក៏ដោយ ប៉ុន្តែវាអាចនឹងមានការកែសម្រួលមួយចំនួននៅក្នុងយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍ឲ្យសមស្របនឹងស្ថានភាពជាក់ស្តែងបច្ចុប្បន្ន៕