ទស្សនៈរបស់ខ្មែរជំនាន់ដើម ដែលលើកឡើងថា «ស្ត្រីបង្វិលជើងក្រានមិនជុំ» ត្រូវបានមនុស្សជំនាន់ក្រោយ យល់ឃើញថា គប្បីលុបបំបាត់ចេញពីសង្គមខ្មែរនាពេលបច្ចុប្បន្ន ត្បិតសមភាពយេនឌ័រត្រូវបានលើកកម្ពស់នៅជុំវិញពិភពលោក ខណៈស្ត្រីនាពេលបច្ចុប្បន្នទៀតសោតនោះ ក៏មានសមត្ថភាពពេញលេញ លេចធ្លោមិនចាញ់បុរសនោះដែរ។ តាមការឲ្យដឹងពី Forbes បានបង្ហាញនូវចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ខ្លួន ចំពោះស្ត្រីដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក ដោយខ្លះជាថ្នាក់ដឹកនាំរដ្ឋាភិបាល អង្គការ ក៏ដូចជាក្នុងឧស្សាហកម្មជាដើម។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
- លោកស្រី Ursula Von Der Leyen មានតួនាទីជាប្រធានគណៈកម្មការអឺរ៉ុប

- លោកស្រី Cristine Lagarde មានតួនាទីជាប្រធានធនាគារកណ្តាលអឺរ៉ុប

- លោកស្រី Giorgia Meloni មានតួនាទីជានាយករដ្ឋមន្ត្រីប្រទេសអ៊ីតាលី

- លោកស្រី Claudia Sheinbaum មានតួនាទីជាប្រធានាធិបតីប្រទេសម៉ិកស៊ិក

- លោកស្រី Mary Barra មានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន General Motors

- លោកស្រី Abigail Johnson មានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Fidelity Investments

- លោកស្រី Julie Sweet មានតួនាទីជាប្រធាន និងជានាយកប្រតិបត្តិ Accenture ៕
