Tesla របស់អាមេរិក គ្រងម្កុដជាក្រុមហ៊ុនផលិតរថយន្តមានតម្លៃថ្លៃជាងគេលើលោក

អន្តរជាតិ

ក្រោយពីជ័យជំនះរបស់លោក ដូណាល់ ត្រាំ ឈ្នះឆ្នោតនឹងក្លាយជាប្រធានាធិបតីមក ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់សហរដ្ឋអាមេរិក Tesla ហាក់កើនឡើងនូវភាគហ៊ុនរបស់ខ្លួនយ៉ាងខ្ពស់ត្រដែតលើសពេលណាៗទាំងអស់ ដោយរុញច្រានតម្លៃទីផ្សាររបស់ក្រុមហ៊ុនយក្សមួយនេះ ហក់ដល់ចំនួន ១,៥ទ្រីលានដុល្លារឯណោះ គិតត្រឹមថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ តម្លៃទីផ្សារដល់ ១,៤ទ្រីលានដុល្លារនេះ ធ្វើឲ្យ Tesla ឈរនៅចំណាត់ថ្នាក់លេខមួយលើពិភពលោក ក្នុងនាមជាក្រុមហ៊ុនរថយន្តមានតម្លៃលើទីផ្សារថ្លៃជាងគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាន់តែច្បាស់ ទាំងនេះជាលេខរៀងនៃក្រុមហ៊ុនមានតម្លៃទីផ្សារថ្លៃជាងគេទាំង១០ នៅលើពិភពលោក ផ្អែកតាមគេហទំព័រ Companies Market Cap ៖

  1. ក្រុមហ៊ុន Tesla មានតម្លៃទីផ្សារ ១,៤ទ្រីលានដុល្លារ
  2. ក្រុមហ៊ុន Toyota មានតម្លៃទីផ្សារ ២៣១ពាន់លានដុល្លារ
  3. ក្រុមហ៊ុន BYD មានតម្លៃទីផ្សារ ១០៧ពាន់លានដុល្លារ
  4. ក្រុមហ៊ុន Xiaomi មានតម្លៃទីផ្សារ ៩៨ពាន់លានដុល្លារ
  5. ក្រុមហ៊ុន Ferrari មានតម្លៃទីផ្សារ ៨១ពាន់លានដុល្លារ
  6. ក្រុមហ៊ុន Mercedes-Benz មានតម្លៃទីផ្សារ ៦៣ពាន់លានដុល្លារ
  7. ក្រុមហ៊ុន Porsche មានតម្លៃទីផ្សារ ៥៨ពាន់លានដុល្លារ
  8. ក្រុមហ៊ុន General Motors មានតម្លៃទីផ្សារ ៥៨ពាន់លានដុល្លារ
  9. ក្រុមហ៊ុន BMW មានតម្លៃទីផ្សារ ៥១ពាន់លានដុល្លារ
  10. ក្រុមហ៊ុន Volkswagen មានតម្លៃទីផ្សារ ៤៨ពាន់លានដុល្លារ៕