ប្រទេសនៅអាស៊ីមួយនេះ ផលិតរថយន្តបានច្រើនជាងគេ ខណៈអាមេរិកបានត្រឹមជាប់លេខពីរ

អន្តរជាតិ

កាលពីឆ្នាំមុន (ឆ្នាំ២០២៣) ផលិតកម្មរថយន្តនៅជុំវិញពិភពលោក បានកើនឡើងដល់ចំនួនសរុប ៩៣,៥លានគ្រឿង ដោយកើនឡើង២% បើប្រៀបធៀបទៅនឹងកម្រិតមុនមានការរាតត្បាតជំងឺឆ្លងកាលពីក្នុងឆ្នាំ២០១៩ និងបានកើនឡើងផងដែរចំនួន១៧% ពីទិន្នន័យដែលផលិតបាននៅឆ្នាំ២០២២ ។ ក្នុងនោះដែរ បើតាមរបាយការណ៍ពីស្ថាប័នអន្តរជាតិ Motor Vehicle Manufacturers បានចាត់ទុកប្រទេសទាំង១០ ខាងក្រោមនេះ ជាប្រទេសផលិតរថយន្តបានច្រើនជាងគេនៅឆ្នាំ២០២៣ កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. ប្រទេសចិន ផលិតរថយន្តបានចំនួនជាង ៣០លាន ១៦ម៉ឺនគ្រឿង

២. សហរដ្ឋអាមេរិក ផលិតរថយន្តបានចំនួនជាង ១០លាន ៦១ម៉ឺនគ្រឿង

៣. ប្រទេសជប៉ុន ផលិតរថយន្កបានចំនួនជាង ៨លាន ៩៩ម៉ឺនគ្រឿង

៤. ប្រទេសឥណ្ឌា ផលិតរថយន្តបានចំនួនជាង ៥លាន ៨៥ម៉ឺនគ្រឿង

៥. ប្រទេសកូរ៉េខាងត្បូង ផលិតរថយន្តបានចំនួនជាង ៤លាន ២៤ម៉ឺនគ្រឿង

៦. ប្រទេសអាល្លឺម៉ង់ ផលិតរថយន្តបានចំនួនជាង ៤លាន ១០ម៉ឺនគ្រឿង

៧. ប្រទេសម៉ិកស៊ិក ផលិតរថយន្តបានចំនួនជាង ៤លានគ្រឿង

៨. ប្រទេសអេស្បាញ ផលិតរថយន្តបានចំនួនជាង ២លាន ៤៥ម៉ឺនគ្រឿង

៩. ប្រទេសប្រេស៊ីល ផលិតរថយន្តបានចំនួនជាង ២លាន ៣២ម៉ឺនគ្រឿង

១០. ប្រទេសថៃ ផលិតរថយន្តបានចំនួនជាង ១លាន ៨៤ម៉ឺនគ្រឿង៕