ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ វិស័យអាកាសចរណ៍នាពេលបច្ចុប្បន្ន ហាក់មានសន្ទុះងើបឡើងវិញគួរឲ្យកត់សំគាល់ ជាពិសេសអ្នកដំណើរបានងាកទៅចាប់អារម្មណ៍លើក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យសម្រាប់ការធ្វើដំណើរកម្សាន្ត ឬបំពេញកិច្ចការងារផ្សេងៗរបស់ខ្លួន។
យ៉ាងណាមិញ បើតាមអង្គភាព Skytrax World Airlne Awards បានចាត់ចំណាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃសមរម្យជាងគេបំផុតទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ នេះ៖
1/ ក្រុមហ៊ុនអាកាសចរណ៍ AirAsia មានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី
2/ ក្រុមហ៊ុនអាកាសចរណ៍ Scoot មានមូលដ្ឋាននៅប្រទេសសិង្ហបុរី
3/ ក្រុមហ៊ុនអាកាសចរណ៍ Volotea មានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ
4/ ក្រុមហ៊ុនអាកាសចរណ៍ Flynas មានមូលដ្ឋាននៅប្រទេសអារ៉ាប៊ីសាអូឌីត
5/ ក្រុមហ៊ុនអាកាសចរណ៍ Transavia France មានមូលដ្ឋាននៅប្រទេសបារាំង
6/ ក្រុមហ៊ុនអាកាសចរណ៍ IndiGo មានមូលដ្ឋាននៅប្រទេសឥណ្ឌា
7/ ក្រុមហ៊ុនអាកាសចរណ៍ Vueling Airlines មានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ
8/ ក្រុមហ៊ុនអាកាសចរណ៍ airBaltic មានមូលដ្ឋាននៅប្រទេសឡាតវី
9/ ក្រុមហ៊ុនអាកាសចរណ៍ Iberia Express មានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ
10/ ក្រុមហ៊ុនអាកាសចរណ៍ Ryanair មានមូលដ្ឋាននៅប្រទេសអៀរឡង់៕