ភាសាពិតជាមានសារៈសំខាន់ ក្នុងការប្រាស្រ័យទាក់ទងគ្នា រវាងប្រជាជននៃប្រទេសមួយ ជាមួយនឹងប្រជាជននៃប្រទេសមួយទៀត។ មិនត្រឹមតែប៉ុណ្ណោះ ការដែលអាចនិយាយបានច្រើនភាសា អាចថាជាឱកាសមួយដ៏ល្អលើសពីមនុស្សធម្មតា ត្បិតថាវានឹងផ្តល់នូវភាពងាយស្រួលក្នុងកិច្ចការសន្ទនា រួមទាំងពង្រីកដែននៃការយល់ដឹងរបស់អ្នកកាន់តែទូលំទូលាយជាងមុនថែមទៀត។
ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏ច្រើនរបស់ភាសាយ៉ាងដូច្នេះ មនុស្សភាគច្រើនចាប់ផ្តើមរៀនភាសាបន្ថែមលើសពីភាសាកំណើត ដោយខាងក្រោមមាន ១២ភាសាដែលមនុស្សជុំវិញពិភពលោក និយមប្រើប្រាស់ច្រើនជាងគេ ផ្អែកតាមទិន្នន័យរកបាននៅឆ្នាំ២០២៣ របស់ Visual Capitalist ៖
១. ភាសាអង់គ្លេស មានអ្នកអាចនិយាយបានចំនួន ១,៥ពាន់លាននាក់
២. ភាសាចិន មានអ្នកអាចនិយាយបានចំនួន ១,១ពាន់លាននាក់
៣. ភាសាហិណ្ឌី មានអ្នកអាចនិយាយបានចំនួន ៦១០លាននាក់
៤. ភាសាអេស្បាញ មានអ្នកអាចនិយាយបានចំនួន ៥៥៩លាននាក់
៥. ភាសាបារាំង មានអ្នកអាចនិយាយបានចំនួន ៣១០លាននាក់
៦. ភាសាអារ៉ាប់ស្តង់ដាទំនើប មានអ្នកអាចនិយាយបានចំនួន ២៧៤លាននាក់
៧. ភាសាបង់ហ្កាលី (Bengali) មានអ្នកអាចនិយាយបានចំនួន ២៧៣លាននាក់
៨. ភាសាព័រទុយហ្កាល់ មានអ្នកអាចនិយាយបានចំនួន ២៦៤លាននាក់
៩. ភាសារុស្ស៊ី មានអ្នកអាចនិយាយបានចំនួន ២៥៥លាននាក់
១០. ភាសាអួរឌូ (Urdu) មានអ្នកអាចនិយាយបានចំនួន ២៣២លាននាក់
១១. ភាសាឥណ្ឌូនេស៊ី មានអ្នកអាចនិយាយបានចំនួន ១៩៩លាននាក់
១២. ភាសាអាល្លឹម៉ង់ មានអ្នកអាចនិយាយបានចំនួន ១៣៣លាននាក់៕