ប្រទេសទាំង១០ នេះ ទាក់ទាញភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៤

អន្តរជាតិ

វិស័យទេសចរណ៍បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រីកសេដ្ឋកិច្ចពិភពលោក ហើយទន្ទឹមនឹងនោះ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បាន​ធូរ​ស្បើយឡើងវិញ ចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសផ្សេងៗ ត្រូវបានមើលឃើញថាមានកំណើនយ៉ាងខ្លាំងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមប្រឹក្សាទេសចរណ៍ពិភពលោក (WTTC) បានព្យាករថា ឆ្នាំ២០២៤ នេះ នឹងក្លាយជាឆ្នាំបំបែកកំណត់ត្រាសម្រាប់ការធ្វើដំណើរ និងទេសចរណ៍ ជាមួយនឹងទិន្នផលសេដ្ឋកិច្ចក្នុងចំនួនខ្ពស់បំផុតរហូតដល់ទៅ ១១,១ទ្រីលានដុល្លារ ពីឧស្សាហកម្មនេះ។

លើសពីនេះ ស្ថាប័ន WTTC ក៏បានចាត់ចំណាត់ថ្នាក់ប្រទេសទាំង១០ ដែលទទួលបានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេបំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ នេះផងដែរ៖

១. ប្រទេសបារាំង (មានចំនួនភ្ញៀវទេសចរសរុប ៨៩,៤ លាននាក់)

២. ប្រទេសអេស្ប៉ាញ (មានចំនួនភ្ញៀវទេសចរសរុប ៨៣,៧ លាននាក់)
៣. សហរដ្ឋអាមេរិក (មានចំនួនភ្ញៀវទេសចរសរុប ៧៩,៣ លាននាក់)
៤. ប្រទេសចិន (មានចំនួនភ្ញៀវទេសចរសរុប ៦៥,៧ លាននាក់)
៥. ប្រទេសអ៊ីតាលី (មានចំនួនភ្ញៀវទេសចរសរុប ៦៤,៥ លាននាក់)
៦. ប្រទេសតួកគី (មានចំនួនភ្ញៀវទេសចរសរុប ៥១,២ លាននាក់)
៧. ប្រទេសម៉ិកស៊ិក (មានចំនួនភ្ញៀវទេសចរសរុប ៤៥ លាននាក់)
៨. ប្រទេសថៃ (មានចំនួនភ្ញៀវទេសចរសរុប ៣៩,៨ លាននាក់)
៩. ប្រទេសអាល្លឺម៉ង់ (មានចំនួនភ្ញៀវទេសចរសរុប ៣៩,៦ លាននាក់)
១០. ចក្រភពអង់គ្លេស (មានចំនួនភ្ញៀវទេសចរសរុប ៣៩,៤ លាននាក់)៕