មុនដាច់ឆ្នាំ២០២៤ តើមហាសេដ្ឋីពិភពលោករូបណាខ្លះ របូតទ្រព្យសម្បត្តិអស់ច្រើនជាងគេ?

អន្តរជាតិ

ខណ:ពេលដែលឆ្នាំ២០២៤ កាន់តែខិតជិតកន្លងផុតទៅហើយ មហាសេដ្ឋីកំពូលៗរបស់ពិភពលោកមួយចំនួន បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួន មានការកើនឡើងយ៉ាងខ្លាំង ស្របពេលមហាសេដ្ឋីមួយចំនួនផ្សេងទៀត ក៏បានឃើញទ្រព្យសម្បត្តិធ្លាក់ចុះវិញ ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមនោះ ម្ចាស់ក្រុមហ៊ុនទំនិញប្រណីត LVMH លោក Bernard Arnault ត្រូវបានចាត់ទុកថាជាបុគ្គលដែលធ្លាក់ចុះទ្រព្យសម្បត្តិច្រើនជាងគេ ពោលគឺខាតបង់ទៅដល់ ៣១ពាន់លានដុល្លារឯណោះ នៅក្នុងឆ្នាំ២០២៤ ខណ:ពេលទ្រព្យសម្បត្តិរបស់លោកស្រី Francoise Bettencourt Meyers ដែលជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនគ្រឿងសម្អាង L’Oréalក៏បានធ្លាក់ចុះ ២៥ពាន់លានដុល្លារ ផងដែរ។

យ៉ាងណាមិញ បើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg និង Forbes បានបង្ហាញពីបញ្ជីឈ្មោះមហាសេដ្ឋីកំពូលៗទាំង១០ ដែលធ្លាក់ចុះទ្រព្យសម្បត្តិច្រើនជាងគេបំផុត នៅក្នុងឆ្នាំ២០២៤ ៖

១. Bernard Arnault (ប្រធានក្រុមហ៊ុន LVMH ) មានទ្រព្យសម្បត្តិសរុប ១៧៦ពាន់លានដុល្លារ ធ្លាក់ចុះអស់ ៣១ពាន់លានដុល្លារ​

២. Francoise Bettencourt Meyers (អនុប្រធានក្រុមហ៊ុន L’Oréal ) មានទ្រព្យសម្បត្តិសរុប ៧៤,៦ពាន់លានដុល្លារ ធ្លាក់ចុះអស់ ២៥ពាន់លានដុល្លារ

៣. Carlos Slim (ស្ថាបនិកក្រុមហ៊ុន America Movil) មានទ្រព្យសម្បត្តិសរុប ៨១,៩ពាន់លានដុល្លារ ធ្លាក់ចុះអស់ ២៣,៤ពាន់លានដុល្លារ

៤. Colin Huang (ស្ថាបនិកក្រុមហ៊ុន PDD Holdings) មានទ្រព្យសម្បត្តិសរុប ៣៤,៨ពាន់លានដុល្លារ ធ្លាក់ចុះអស់ ១៦,៧ពាន់លានដុល្លារ

៥. Francois Pinault (ប្រធានក្រុមហ៊ុន Kering) មានទ្រព្យសម្បត្តិសរុប ២១,៦ពាន់លានដុល្លារ ធ្លាក់ចុះអស់ ១៣,៩ពាន់លានដុល្លារ

៦. Zhong Shanshan (ប្រធានក្រុមហ៊ុន Nongfu Spring Beverage) មានទ្រព្យសម្បត្តិសរុប ៥៧ពាន់លានដុល្លារ ធ្លាក់ចុះអស់ ១០,៧ពាន់លានដុល្លារ

៧. Gina Rinehart (ប្រធានក្រុមហ៊ុន Hancock Prospecting) មានទ្រព្យសម្បត្តិសរុប ១៦,៦ពាន់លានដុល្លារ ធ្លាក់ចុះអស់ ១០,៦ពាន់លានដុល្លារ

៨. Andrew Forest (ស្ថាបនិកក្រុមហ៊ុន Fortescue Metrals) មានទ្រព្យសម្បត្តិសរុប ២២,៤ពាន់លានដុល្លារ ធ្លាក់ចុះអស់ ៧,៦ពាន់លានដុល្លារ

៩. Phil Knight (ស្ថាបនិកក្រុ​មហ៊ុន Nike) មានទ្រព្យសម្បត្តិសរុប ៣៥ពាន់លានដុល្លារ ធ្លាក់ចុះអស់ ៧,៥ពាន់លានដុល្លារ

១០. Gautam Adani (ប្រធានក្រុមហ៊ុន Adani Group) មានទ្រព្យសម្បត្តិសរុប ៧៦,៩ពាន់លានដុល្លារ ធ្លាក់ចុះអស់ ៧,៣ពាន់លានដុល្លារ៕