ក្រុមហ៊ុនដឹកអ្នកដំណើរតាមផ្លូវអាកាស គឺជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ដោយបានតភ្ជាប់មនុស្សពីទ្វីបមួយទៅទ្វីបមួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត បានយ៉ាងងាយស្រួល នឹងឆាប់រហ័សជាងការធ្វើដំណើរលើមធ្យោបាយដ៏ទៃផ្សេងៗទៀត ដែលនេះវាបានជួយបង្កើននៃការរួមចំណែកយ៉ាងធំធេញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសរៀងៗខ្លួន។ ទន្ទឹមនឹងភាពពេញនិយមលើការធ្វើដំណើរដូច្នេះ ក៏សូមណែនាំនូវក្រុមហ៊ុនអាកាសចរណ៍ទាំង១០ ដែលធំជាងគេបង្អស់នៅលើពិភពលោក ផ្អែកតាមប្រាក់ចំណូលប្រចាំឆ្នាំ៖
១. ក្រុមហ៊ុន Delta Air Lines មានទីស្នាក់ការកណ្តាលនៅអាមេរិក រកចំណូលប្រចាំឆ្នាំបានចំនួន ៥៦,២ពាន់លានដុល្លារ

២. ក្រុមហ៊ុន United Airlines មានទីស្នាក់ការកណ្តាលនៅអាមេរិក រកចំណូលប្រចាំឆ្នាំបានចំនួន ៥៦ពាន់លានដុល្លារ

៣. ក្រុមហ៊ុន American Airlines មានទីស្នាក់ការកណ្តាលនៅអាមេរិក រកចំណូលប្រចាំឆ្នាំបានចំនួន ៥៣,៦ពាន់លានដុល្លារ

៤. ក្រុមហ៊ុន Lufthansa Group មានទីស្នាក់ការកណ្តាលនៅអាល្លឺម៉ង់ រកចំណូលប្រចាំឆ្នាំបានចំនួន ៤០ពាន់លានដុល្លារ

៥. ក្រុមហ៊ុន International Airlines Group មានទីស្នាក់ការកណ្តាលនៅអង់គ្លេស និងអេស្បាញ រកចំណូលប្រចាំឆ្នាំបានចំនួន ៣៣,៩ពាន់លានដុល្លារ

៦. ក្រុមហ៊ុន Emirates មានទីស្នាក់ការកណ្តាលនៅអារ៉ាប់រួម រកចំណូលប្រចាំឆ្នាំបានចំនួន ៣៣,៨ពាន់លានដុល្លារ

៧. ក្រុមហ៊ុន Air France មានទីស្នាក់ការកណ្តាលនៅបារាំង និងហូឡង់ រកចំណូលប្រចាំឆ្នាំបានចំនួន ៣៣,៦ពាន់លានដុល្លារ

៨. ក្រុមហ៊ុន Southwest Airlines មានទីស្នាក់ការកណ្តាលនៅអាមេរិក រកចំណូលប្រចាំឆ្នាំបានចំនួន ២៧,៤ពាន់លានដុល្លារ

៩. ក្រុមហ៊ុន China Southern Airlines មានទីស្នាក់ការកណ្តាលនៅចិន រកចំណូលប្រចាំឆ្នាំបានចំនួន ២៤,៤ពាន់លានដុល្លារ

១០. ក្រុមហ៊ុន Air China មានទីស្នាក់ការកណ្តាលនៅចិន រកចំណូលប្រចាំឆ្នាំបានចំនួន ២២,៨ពាន់លានដុល្លារ៕